ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ផ្ញើព្រះរាជសាររំលែកទុក្ខចំពោះមរណភាពលោកស្រី ម៉ិញ កុសនី

ភ្នំពេញ៖ ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ផ្ញើព្រះរាជសាររំលែកទុក្ខជាមួយក្រុមគ្រួសារចំពោះមរណភាពលោកស្រី ម៉ិញ កុសនី ដែលជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលទទួលមរណភាពនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះបន្ទូលថា៖ «ខ្ញុំសូមសម្តែងនូវសេចក្ដីសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។ មរណភាពនៃលោកជំទាវ ម៉ិញ កុសនី គឺជាការបាត់បង់ភរិយា ម្តាយ និងជីដូន ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាការបាត់បង់ព្រឹទ្ធាចារ្យសិល្បៈមួយរូបដ៏ល្បីល្បាញលើវិស័យសិល្បៈរបាំបុរាណខ្មែរ ដែលបាន ចូលរួមចំណែកយ៉ាងសកម្មបម្រើវិស័យសិល្បៈវប្បធម៌»

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជាមានព្រះបន្ទូលដែរថា៖ «សូមវិញ្ញាណក្ខន្ធលោកជំទាវ ម៉ិញ កុសនី អញ្ជើញទៅកាន់សុគតិភពកុំបីខាន។ សូម ឯកឧត្តម ទទួលនូវសេចក្តីរាប់អាន អំពីខ្ញុំ»

លោកស្រី ម៉ិញ កុសនី បានទទួលមរណភាពនៅថ្ងៃទី០៤ ខែកក្កដា  ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំដោយរោគាពាធ។ លោកស្រីជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលលោកស្រីកាន់តំណែងនេះតាំងពីឆ្នាំ២០០៨ មកម្ល៉េះ។ លោកស្រី កើតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៤៩ ក្នុងខេត្តកំពង់ធំ។ លោកស្រី ជាអតីតគ្រូបង្ហាត់សិល្បៈការិយាល័យរបាំព្រះរាជទ្រព្យនៅក្នុងព្រះបរមរាជវាំង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក