ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសុខាភិបាលហាមមិនឱ្យមានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរសស្ត្រីតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយជាសាធារណៈលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារីតាមបណ្តាញសង្គមឡើយ។ ដូច្នេះក្រសួងសុខាភិបាលស្នើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ឱ្យទប់ស្កាត់ការផ្សព្វផ្សាយផលិតផលទាំងនេះតាមប្រព័ន្ធអនឡាញ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង  សង្កេតឃើញថា បច្ចុប្បន្ននេះមានការផ្សព្វផ្សាយលក់ផលិតផលទាំងនេះច្រើនតាមប្រព័ន្ធអនឡាញដូចជា ហ្វេសប៊ុក tiktok telegram Instagram YouTube Website ជាដើម ខណៈក្រសួងមានការលំបាកក្នុងការស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោសតាមច្បាប់។

លោក ម៉ម ប៊ុនហេង បានថ្លែងទៅកាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជួយសហការទប់ស្កាត់បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលទាំងនេះ ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលទាំងនេះ និងបង្ការមិនឱ្យមានបទល្មើសឧក្រិដ្ឋជាយថាហេតុផ្សេងៗ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា រាល់ឱសថ និងផលិតផលដែលមានគុណភាព មានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាលត្រឹមត្រូវគឺអាចផ្សព្វផ្សាយលក់តាមគ្រប់រូបភាព លើកលែងតែផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី គឺក្រសួងមិនអនុញ្ញាតឱ្យផ្សព្វផ្សាយលក់ជាសាធារណៈឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក