ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

កំណត់ត្រានៃប្រជាធិបតេយ្យូបនីយកម្ម ដោយសន្តិភាពរបស់កម្ពុជា

ការលុបបំបាត់អន្តរាគមន៍ពីបរទេសនៅក្នុងនយោបាយផ្ទៃក្នុង និងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ក៏ ជាចំណុចពិសេសមួយនៃនយោបាយរបស់កម្ពុជាផងដែរ ។ កម្ពុជាបានប្រកាន់ជំហររឹងមាំក្នុងការជំរុញប្រជាធិបតេយ្យូបនីយកម្មប្រកបដោយសន្តិភាពដោយផ្អែកលើជម្រើសអធិបតេយ្យរបស់ខ្លួន ហើយបានបដិសេធយ៉ាង ដាច់អហង្ការនូវអន្តរាគមន៍ និងការជ្រៀតជ្រែកពីបរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ករណីកាត់ទោស លោក កឹម សុខា គឺឧទាហរណ៍មួយស្រាប់ ។

កម្ពុជាមិនមានអ្វីត្រូវខ្លាចការរិះគន់ទាក់ទងនឹងដំណើរនៃប្រជាធិបតេយ្យូបនីយកម្មរបស់ខ្លួននោះឡើយ។ សូម្បីតែសហរដ្ឋអាមេរិកដែលមានប្រវត្តិប្រជាធិបតេយ្យជាងពីររយឆ្នាំហើយក៏ដោយ ក៏អំពើហិង្សានាពេលថ្មីៗនេះនៅវិមានសភាកាពីតូល មិនមែនជាគំរូល្អដែលប្រទេសប្រជាធិបតេយ្យប្រាថ្នាចង់បាននោះដែរ ។ ហើយការ បដិសេធរបស់សហរដ្ឋអាមេរិកចំពោះឥទ្ធិពលបរទេសក្នុងការបោះឆ្នោតរបស់ខ្លួន ក៏មិនខុសអ្វីពីករណីរបស់កម្ពុជានោះដែរ ។

ទិដ្ឋភាពទី៣ គឺកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលម្អសុខុមាលភាពរបស់ប្រជាជន រួមទាំងការការពារ និងការលើកកម្ពស់សិទ្ធិមនុស្សជាមូលដ្ឋាន។ ដោយសារតែមានសន្តិភាព និងស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៧,៧% ចន្លោះពី ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៩ ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅលើពិភពលោក។ ជាលទ្ធផល ភាពក្រីក្រត្រូវបានកាត់បន្ថយយ៉ាងគំហុក ហើយកម្ពុជាបានសម្រេចនូវវឌ្ឍនភាពយ៉ាងច្រើនក្នុងការកែលម្អសូចនាករ សុខាភិបាល ការអភិវឌ្ឍន៍កុមារតូច និងការអប់រំកម្រិតបឋមសិក្សានៅតាមទីជនបទ។

អាយុកាលសង្ឃឹមរស់ជាមធ្យម និងអត្រាមរណៈរបស់មាតា កុមារ អាយុក្រោមអាយុ៥ឆ្នាំ និងទារកមានភាពប្រសើរឡើងយ៉ាងខ្លាំងនៅចន្លោះឆ្នាំ២០០០ និងឆ្នាំ២០២១។ នេះគឺ ជាអ្វីដែលប្រទេសកំពុងអភិវឌ្ឍលើពិភពលោកចង់បានតាំងពីដំបូង។

តាមពិតទៅ មិនមានប្រទេសក្រោយជម្លោះច្រើនទេ ដែលមានធាតុផ្សំទាំងបីខាងលើរួមគ្នា ក្នុងរយៈពេលដ៏វែងមួយដូចនៅកម្ពុជា។ ប្រទេសខ្លះមានសន្តិភាព និងការអភិវឌ្ឍ ប៉ុន្តែ រដ្ឋាភិបាលរបស់ពួកគេមិនដែលចង់ ទទួលយកប្រព័ន្ធប្រជាធិបតេយ្យនោះទេ។ រីឯប្រទេសខ្លះវិញ មានលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ នយោបាយផ្ទៃ ក្នុងរបស់ពួកគេរញ៉េរញ៉ៃ សង្គមរបស់ពួកគេមិនមានសន្តិភាព ហើយសេដ្ឋកិច្ចវិញនៅទ្រឹងគ្មានកំណើន ។

ដូច្នេះ ដើម្បីវិនិច្ឆ័យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា យើងគួរតែដកខ្លួនបន្តិច ហើយពិចារណា វិនិច្ឆ័យដោយធ្វើ ការប្រៀបធៀបជាលក្ខណៈ អន្តរជាតិ ជាជាងការប្រើប្រាស់មូលដ្ឋានវិនិច្ឆ័យដែលមានភាពរើសអើងចំពោះប្រទេសកម្ពុជា ។ កម្ពុជាមានទំនុកចិត្តថា យើងធ្វើបានល្អតាមរបៀបរបស់យើង បើគិតពីសោកនាដកម្មពីអតីតកាល ដែល ប្រទេសយើងបានឆ្លងកាត់ ។

ប្រទេសកម្ពុជាបានចាប់ផ្តើមធ្វើបរិវត្តកម្មបន្តិចម្តងៗ ទៅជាសង្គមមួយដែលមានសន្តិភាពជាវិជ្ជមាន ដែលមាន ការស្វែងរកការដោះស្រាយជម្លោះ នយោបាយដោយប្រើ “សន្លឹកឆ្នោតជំនួសឱ្យគ្រាប់កាំភ្លើង”។ នេះគឺជាការបរិវត្តកម្មដ៏អស្ចារ្យមួយសម្រាប់ប្រទេសដូចជាកម្ពុជា ដែលបានឆ្លងកាត់ការបង្ហូរឈាមគ្មានទីបញ្ចប់ និងទុក្ខវេទនាដ៏ធំធេងសម្រាប់ប្រជាជន។ ដំណើរនៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានឹងដើរទៅមុខដោយគ្មានងាកក្រោយនោះទេ។ កម្ពុជា នឹងបន្តដំណើររបស់ខ្លួនទៅមុខជានិច្ច ។

 

ស៊ឹម វីរៈ

ទីប្រឹក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក