ឥណ្ឌា៖ ឧបទ្ទវហេតុរថភ្លើងបុកគ្នាក្រឡាប់នៅស្ថានីយ៍ Bahanaga Bazar ក្នុងរដ្ឋ Odisha ប្រទេសឥណ្ឌាបានសម្លាប់មនុស្សចំនួន ២៨៨នាក់ និងរបួសជាង ១ពាន់នាក់។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជាគ្រោះមហន្តរាយផ្លូវដែកដ៏រន្ធត់បំផុតរបស់ប្រទេសនេះក្នុងរយៈពេល ២ទសវត្សរ៍។
តាមព័ត៌មានផ្សាយដោយ Reuters គ្រោះមហន្តរាយនេះបានកើតឡើងអំឡុងពេលដែលរថភ្លើងដឹកអ្នកដំណើរបានបុករថភ្លើងដឹកទំនិញដែលកំពុងឈប់ ហើយបានលោតចុះពីលើផ្លូវហើយបានបុករថភ្លើងដឹកអ្នកដំណើរមួយទៀតដែលមកពីទិសផ្ទុយ។
ក្រោយមានហេតុការណ៍ដ៏អាក្រក់នេះ អាជ្ញាធរឥណ្ឌាបានបើកការស៊ើបអង្កេត ដោយរកឃើញថា កម្មករជួសជុលរនាំងផ្លូវដែកក្នុងប្រទេសឥណ្ឌាបានធ្វើឱ្យការតភ្ជាប់មានបញ្ហានៅក្នុងប្រព័ន្ធផ្តល់សញ្ញាស្វ័យប្រវត្តិនៅលើបណ្តាញ ដែលនាំឱ្យមានគ្រោះមហន្តរាយផ្លូវដែកដ៏អាក្រក់នេះ។
នៅក្នុងរបាយការណ៍ស៊ើបអង្កេត ដែលត្រូវបានមើលឃើញដោយ Reuters គណៈកម្មការសុវត្ថិភាពផ្លូវដែក (CRS) អ្នកស៊ើបអង្កេតបាននិយាយថា ការប៉ះទង្គិចគ្នាដំបូងបានកើតឡើងដោយសារតែការ ការជួសជុលឧបករណ៍ផ្ដល់សញ្ញានៅរបាំងផ្លូវដែកក្បែរនោះ។
ផ្លូវដែកឥណ្ឌា ជាបណ្តាញរថភ្លើងធំជាងគេទី៤នៅក្នុងពិភពលោក គឺរដ្ឋផ្តាច់មុខដែលគ្រប់គ្រងដោយក្រុមប្រឹក្សាផ្លូវដែក។ ផ្លូវដែកឥណ្ឌាមួយនេះមានចម្ងាយប្រវែងជាង ៦៨,០៤៣គីឡូម៉ែត្រ ដោយមានរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញផ្សេងៗ៕