ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្ស ១០នាក់ស្លាប់ និង ៣៨នាក់រងរបួស ក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំលើ ៣ទីក្រុង នៃសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ មនុស្ស ១០នាក់បានស្លាប់ និង ៣៨នាក់រងរបួស នៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំនៅទីក្រុង Philadelphia, Baltimore និង Fort Worth នាមុនថ្ងៃវិស្សមកាលថ្ងៃទី៤ ខែកក្កដា នៅសហរដ្ឋអាមេរិក ដោយជំរុញឱ្យមានការអំពាវនាវជាថ្មីពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឱ្យអនុម័តច្បាប់គ្រប់គ្រងកាំភ្លើង។

យោងតាមសារព័ត៌មានរ៉យទ័រ ឱ្យដឹងថា កាលពីថ្ងៃអង្គារនៅទីក្រុង Fort Worth មនុស្ស ៣នាក់បានស្លាប់ និង ៨នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំមួយបន្ទាប់ពីពិធីបុណ្យក្នុងស្រុកដើម្បីប្រារព្ធពិធីបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក។

ដោយឡែកនៅទីក្រុង Philadelphia កាលពីល្ងាចថ្ងៃច័ន្ទ ក៏មានការបាញ់ប្រហារដ៏ធំកើតឡើងដូចគ្នា ដោយជនសង្ស័យម្នាក់ ប្រដាប់ដោយកាំភ្លើង AR-15 និង អាវក្រោះបានបាញ់រះ បណ្តាលឱ្យមនុស្សចំនួន ៥នាក់ស្លាប់ និង ២នាក់បានរងរបួស រួមទាំងក្មេងប្រុសអាយុ ២ឆ្នាំ និងក្មេងប្រុសអាយុ ១៣ឆ្នាំ ដែលទាំងពីរនាក់ត្រូវបានបាញ់ចំជើង។

កាលពីយប់ថ្ងៃចន្ទ ការបាញ់ប្រហារក៏បានកើតឡើងនៅឯពិធីជប់លៀងមួយក្នុងទីក្រុង Baltimore ដោយមនុស្ស ២នាក់ត្រូវបានបាញ់សម្លាប់ និង ២៨នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះប្រហែលពាក់កណ្តាលនៃអ្នករងគ្រោះគឺជាកុមារ។

មូលហេតុក្នុងការបាញ់ប្រហារថ្មីៗទាំងបីនៅមិនទាន់ច្បាស់ពីមូលហេតុនៅឡើយទេ ខណៈដែលសហរដ្ឋអាមេរិកកំពុងតស៊ូជាមួយនឹងការបាញ់ប្រហារទ្រង់ទ្រាយធំ និងឧប្បត្តិហេតុនៃអំពើហិង្សាដោយកាំភ្លើង។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសចំពោះអំពើហឹង្សានេះ ហើយបានបន្តការអំពាវនាវជាថ្មីរបស់លោក ដើម្បីរឹតបន្តឹងច្បាប់កាំភ្លើងរបស់អាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក