ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការឃោសនាបោះឆ្នោតរបស់គណបក្សនីមួយៗរយៈពេល៤ថ្ងៃប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ឱ្យដឹងថា ការឃោសនាបោះឆ្នោតរយៈពេល៤ថ្ងៃនៃគណបក្សនយោបាយនីមួយៗបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានអំពើហិង្សាកើតឡើងឡើយគួរឱ្យទីជាកត់សម្គាល់ឡើយ។

នៅថ្ងៃឃោសនាទី៤ មានគណបក្សនយោបាយចំនួន ៣ បានធ្វើសកម្មភាពហែក្បួនឃោសនា។ ក្នុងនោះ គណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តពោធិ៍សាត់ និងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនា នៅមណ្ឌលខេត្តកណ្តាល។

ថ្វីបើការដង្ហែក្បួនឃោសនាមិនសូវគគ្រឹកគគ្រេងដូចថ្ងៃហែដំបូង ប៉ុន្តែគណបក្សនីមួយៗនៅតែបន្តឃោសនាបោះឆ្នោតតាមរូបភាពផ្សេងៗទៀតដូចជា ការជួបប្រជុំ ការចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការប្រគំតន្ត្រី ការចាក់បញ្ចាំងស្លាយ (Slide) វីដេអូ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងបដានៅទីសាធារណៈ គឺមានសកម្មភាពជាហូរហែ។

គូសបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខណៈថ្ងៃបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកូតប្រជែងដណ្តើមសន្លឹកឆ្នោត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក