ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តើសញ្ញាសម្គាល់អ្វីដែលគូសលើសន្លឹកឆ្នោតចាត់ទុកថាបានការ ឬមិនបានការ?

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ពលរដ្ឋអាចគូសសញ្ញាសម្គាល់ជាច្រើនបែបលើសន្លឹកឆ្នោតត្រង់លេខរៀងគណបក្សនយោបាយនីមួយៗ ដែលអាចយកជាការបាន។ ពលរដ្ឋអាចគូសសញ្ញា ១២បែប ដូចជា √ (ធីក) × (គុណ) + (បូក) - (សញ្ញាដក) / ឬ \ (សញ្ញាប្រភាគ) V (អក្សរវី) U (អក្សរយូ) ឬអក្សរយូរបញ្ច្រាស ឬ O (អក្សរអូ) ឬ ( ) (វង់ក្រចក) ឬ ~ (អវគ្រហសញ្ញា) ឬគូសសញ្ញាណាដែលគេមិនអាចស្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ តែយ៉ាងណា គ.ជ.ប លើកទឹកចិត្តឱ្យពលរដ្ឋគូសសញ្ញាធីក។

សញ្ញាសម្គាល់ដែលចាត់ទុកមិនបានការនោះមានដូចជាសន្លឹកឆ្នោតមានសរសេរពាក្យពេចន៍ ពាក្យអធិប្បាយ សន្លឹកឆ្នោតមានផ្តិតស្នាមម្រាមដៃ សន្លឹកឆ្នោតមានបិទតែម ឬក្រដាសប្រាក់ ឬក្រដាសបកបិទ ឬក្រដាសមានសំណេរ ឬរូបសញ្ញាផ្សេងៗ សន្លឹកឆ្នោតមានឯកសារផ្សេងៗបិទ ឬខ្ចាស់ជាប់ជាមួយ សន្លឹកឆ្នោតមានសរសេរឈ្មោះ ឬហេត្ថលេខា ឬសញ្ញាដែលនាំឱ្យគេស្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោតជាដើម។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ បានចេញបទបញ្ជាឱ្យចាប់ខ្លួនជនទុច្ចរិតដែលបន្លំខ្លួនជាថ្នាក់ដឹកនាំគណបក្សនយោបាយផ្សេងៗ ជាពិសេសគណបក្សប្រជាជនកម្ពុជា ណែនាំឱ្យពលរដ្ឋគូសសញ្ញាធីក១ ឬ ២ ឬសរសេរជាលេខលើសន្លឹកឆ្នោត ដើម្បីបង្ហាញពីការពេញចិត្តគណបក្សប្រជាជនកម្ពុជា ឬគណបក្សផ្សេងៗទៀត។

ជាមួយគ្នានេះសម្តេចតេជោបានបញ្ជាឲ្យក្រសួងប្រៃសណីយ៍ស្រាវជ្រាវ និងចាប់ឱ្យបាននូវជនដែលបន្លំខ្លួននេះជាបន្ទាន់។ សម្តេចអះអាងថាជនទុច្ចរិតទាំងនេះគឺមិនត្រូវមានការអត់ឱនឱ្យឡើយ។

សម្តេចតេជោថ្លែងថា៖ «យើងចាប់ឱ្យបានអ្នកដែលតាំងខ្លួនជាគណបក្សប្រជាជន ជាអ្នកគាំទ្រគណបក្សប្រជាជនដែលទៅបង្រៀនប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស»

សម្តេចតេជោ បានស្នើឲ្យបណ្តាគណបក្សនយោបាយនីមួយៗរួមគ្នាណែនាំពលរដ្ឋឲ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដើម្បីឱ្យការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយជោគជ័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក