ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោមិនអត់ឱនឱ្យជនទុច្ចរិតដែលបន្លំខ្លួនជាសមាជិកបក្សប្រជាជនកម្ពុជាឃោសនាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតមិនបានការ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្វែងរកជនដែលបន្លំខ្លួនជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាដែលឃោសនា និងបង្រៀនពលរដ្ឋឱ្យគូសសន្លឹកឆ្នោតមិនបានការ។

សម្តេចតេជោបានបទបញ្ជាក្រោយពីមានជនមួយចំនួនបានបន្លំខ្លួនជាសមាជិកបក្សប្រជាជនកម្ពុជាពន្យល់ពលរដ្ឋឱ្យគូសន្លឹកឆ្នោតសញ្ញាធីក១ ឬ២ ឬសរសេរជាលេខ ដើម្បីបង្ហាញពីការពេញចិត្តគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះក៏មានជនមួយចំនួនបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតមិនបានការតាមអនឡាញទៀតផង។

សម្តេចតេជោបានចេញសារសំឡេងទាំងយប់ដោយបញ្ជាឲ្យក្រសួងប្រៃសណីយ៍ស្រាវជ្រាវ និងចាប់ឱ្យបាននូវជនដែលបន្លំខ្លួននេះជាបន្ទាន់។ សម្តេចតេជោអះអាងថា មិនមានការអត់ឱនឲ្យជនទុច្ចរិតនេះឡើយ។

សម្តេចតេជោថ្លែងថា៖«យើងចាប់ឱ្យបានអ្នកដែលតាំងខ្លួនជាគណបក្សប្រជាជន ជាអ្នកគាំទ្រគណបក្សប្រជាជនដែលទៅបង្រៀនប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស»

សម្តេចតេជោ បានស្នើឲ្យបណ្តាគណបក្សនយោបាយនីមួយៗរួមគ្នាណែនាំពលរដ្ឋឲ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក