ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្ដេចតេជោ៖ ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក្រុមហ៊ុន META ទាំង ២២នាក់នឹងមិនត្រូវអនុញ្ញាតឲ្យចូលកម្ពុជា ១ជីវិត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីបង្ហាញមុខក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក្រុមហ៊ុន META ទាំង២២នាក់ និងថាអ្នកទាំងនេះមិនត្រូវបានចូលស្រុកខ្មែរអស់មួយជិវិត។

សម្ដេចបានលើកឡើងនៅលើ Channel Telegram ល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នេះថា៖ «នេះជាលទ្ធផលដែលពួកអ្នកបង្កឡើងតាមរយៈនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា»។

គួរឲ្យដឹងផងដែរថា កម្ពុជាបានសម្រេចហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន META ២២នាក់មិនឱ្យចូលប្រទេសកម្ដុជា ដោយថាអនុសាសន៍របស់ពួកគេក្នុងការផ្អាកជាបណ្ដោះអាសន្នចំពោះគណនី FACEBOOK ផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាគឺមានលក្ខណៈនយោបាយ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងការបរទេសបានរាយនាមអ្នកទាំង ២២នាក់នោះរួមមាន Kenji Yoshino, Julie Owono, Pamela San Martin, Ronaldo Lemos, Michael McConnell, Nighat Dad, Katherine Chen, Andras Sajo, Emi Palmor, John Samples, Khaled Mansour, Suzanne Nossel, Tawakkol Karman, Catal ina Botero-Marino, Afia Asantewaa Asare-Kyei, Nicolas Suzor, Paolo Carozza, Evelyn Aswad, Sudhir Krishnaswamy, Hel le Thorn ing-Schmidt, Alan Rusbridger និង Endy Bayuni។

ក្រសួងការបរទេសបានបញ្ជាក់ថាតាមសេចក្ដីប្រកាសដែលបានបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសបុកផងដែរនោះថា៖ «បុគ្គលដូចមានរាយនាមខាងលើត្រូងបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពួកគេត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីថ្លែងការណ៍នេះនៅម៉ោង១៦ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក