ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: កម្ពុជាហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក្រុមហ៊ុន META ២២នាក់មិនឱ្យចូលកម្ពុជា

ភ្នំពេញ៖ កម្ពុជាបានសម្រេចហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន META ២២នាក់មិនឱ្យចូលប្រទេសកម្ដុជា ដោយថាអនុសាសន៍របស់ពួកគេក្នុងការផ្អាកជាបណ្ដោះអាសន្នចំពោះគណនី FACEBOOK ផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាគឺមានលក្ខណៈនយោបាយ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងការបរទេសបានរាយនាមអ្នកទាំង ២២នាក់នោះរួមមាន Kenji Yoshino, Julie Owono, Pamela San Martin, Ronaldo Lemos, Michael McConnell, Nighat Dad, Katherine Chen, Andras Sajo, Emi Palmor, John Samples, Khaled Mansour, Suzanne Nossel, Tawakkol Karman, Catal ina Botero-Marino, Afia Asantewaa Asare-Kyei, Nicolas Suzor, Paolo Carozza, Evelyn Aswad, Sudhir Krishnaswamy, Hel le Thorn ing-Schmidt, Alan Rusbridger និង Endy Bayuni។

ក្រសួងការបរទេសបានបញ្ជាក់ថាតាមសេចក្ដីប្រកាសដែលបានបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសបុកផងដែរនោះថា៖ «បុគ្គលដូចមានរាយនាមខាងលើត្រូងបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពួកគេត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីថ្លែងការណ៍នេះនៅម៉ោង១៦ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣»។

គួរឱ្យដឹងផងដែរថាការសម្រេចហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន META ២២នាក់នេះគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចលុបចោលហ្វេសបុកផេកផ្លូវការរបស់សម្ដេចកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ជាការឆ្លើយតបនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន META ដែលចង់ព្យួរទំព័រហ្វេសបុករបស់សម្ដេច រយៈពេល ៦ខែ។

ក្រោយពីនាយករដ្ឋមន្ត្រីបានលុបហ្វេសបុកផ្លូវការរបស់សម្ដេច ១ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី៣០ ខែមិថុនា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានសម្រេចបណ្ដេញតំណាងក្រុមហ៊ុន facebook ចេញពីកម្ពុជាបន្ទាប់ពីពិនិត្យឃើញមានភាពមិនប្រក្រតីមួយចំនួនដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាពនិងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេសជាអាទិ៍៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក