ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំនឹងបញ្ជូនគរុសិស្ស និងគរុនិស្សិតជាង៣០០នាក់ចុះទៅបណ្តុះបណ្តាលសិស្សថ្នាក់វិទ្យាល័យ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ«យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យម សិក្សារាជធានីភ្នំពេញ» ដោយបញ្ជូនគរុនិស្សិតនិងគរុសិស្សស្ម័គ្រចិត្តចំនួន៣៦៧នាក់ ចុះទៅបណ្តុះបណ្តាលដោយផ្ទាល់ដល់សិស្សវិទ្យាល័យរដ្ឋក្នុងរាជធានីភ្នំពេញពីថ្នាក់ទី១០ដល់ទី១២។ យុទ្ធនាការនេះនឹងចាប់ផ្តើមធ្វើឡើងនៅខែកក្កដាឆ្នាំ២០២៣នេះ។

យុទ្ធនាការនេះនឹងអនុវត្តនៅតាមវិទ្យាល័យរដ្ឋចំនួន៣៨ក្នុងរាជធានីភ្នំពេញ ហើយសិស្សចំនួនជាង៤០ពាន់នាក់នឹងទទួលបានវគ្គបណ្តុះបណ្តាលនេះ។ ដោយវគ្គបណ្តុះបណ្តាលគឺផ្តោតលើការបង្រៀនសិស្សឱ្យស្វែងរកវិធីសាស្ត្ររៀនសមស្របសម្រាប់មេរៀន បង្រៀនសិស្សដែលរៀនមិនទាន់គេ ឬខកខានពុំបានចូលរៀន ជំរុញឱ្យសិស្សពូកែបង្កើតក្លឹបសិក្សាសម្រាប់បង្រៀនសិស្សដែលមិនពូកែ និងមករៀនយឺត បំប៉នសមត្ថភាពដល់សិស្សដែលត្រៀមប្រឡងបាក់ឌុប និងជំរុញឱ្យសិស្សប្រើប្រាស់កម្មវិធីទូរសព្ទដៃទូរសិក្សា(Duraseksa) ដោយសិស្សអាចរៀនសូត្រជាមួយវីដេអូ បង្រៀន និងការធ្វើតេស្តសមត្ថភាពដោយខ្លួនឯងក្នុងកម្មវិធីនេះ។

ក្រសួងអប់រំរៀបចំយុទ្ធនាការនេះឡើងដើម្បីឱ្យសិស្សកម្ពុជាអាចក្លាយជាអ្នកសិក្សាដែលមានការរៀនដោយឯករាជ្យ ការរៀនតាមតម្រូវការបុគ្គល ការរៀនដោយសហការ និងការរៀនតាមល្បឿនសិក្សារៀងៗខ្លួន។

ក្រសួងអប់រំបានបញ្ជាក់ថា គណៈគ្រប់គ្រងនៃវិទ្យាល័យរដ្ឋ និងឯកជនដែលមានចំណាប់អារម្មណ៍ចំពោះយុទ្ធនាការនេះ អាចទាក់ទងដោយផ្ទាល់មកកាន់លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអ៊ីម៉ែល sann.vathana@moeys.gov.kh

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក