ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រូបថតដ៏កម្រមួយសន្លឹកត្រូវបានកូនស្រីរបស់រដ្ឋមន្ត្រីវប្បធម៌ប្រគល់ជូននាយករដ្ឋមន្ត្រី

ភ្នំពេញ៖ រូបថតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅបោះឆ្នោតកាលពី ៣០ឆ្នាំមុនត្រូវបានបានកូនស្រីរបស់រដ្ឋមន្ត្រីវប្បធម៌ដេញថ្លៃបាននឹងយកមកប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Channel Telegram របស់សម្ដេចថា៖ «រូបថតនេះត្រូវបានថតដោយអ្នកយកព័ត៌មានបរទេសថតថ្ងៃ២៤ ខែឧសភា ឆ្នាំ១៩៩៣ ពេលដែលខ្ញុំនិងភរិយាទៅបោះឆ្នោតនៅរួមខេត្តកំពង់ចាមដែលកាលពេលនោះការបោះឆ្នោតរៀបចំដោយអ៊ុនតាក់។ រូបថតនេះត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំងដែលក្មួយស្រី ឆេង និព័ន្ធ កូនស្រីលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ដេញថ្លៃបាននិងយកមកប្រគល់ឲ្យខ្ញុំនៅថ្ងៃរៀបការរបស់នាង»។

សម្ដេចតេជោ និងភរិយាបានថ្លែងអំណរគុណចំពោះលោកស្រី ឆេង និព័ន្ធ ដែលបានចំណាយកម្លាំងនិងថវិកាដេញថ្លៃទិញ យករូបថតដ៍កម្រនេះប្រគល់ជូនសម្ដេច។

សម្ដេចតេជោបន្ថែមថា៖ «បើគិតពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ មានរយៈពេល ៣០ឆ្នាំគត់ដែលពេលនោះខ្ញុំមានអាយុ ៤១ឆ្នាំ ឯភរិយាខ្ញុំមានអាយុ ៣៩ឆ្នាំ»

កម្ពុជាបានរៀបចំការបោះឆ្នោតជាលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថាអ៊ុនតាក់។ គិតរហូតមកដល់ពេលនេះកម្ពុជាឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ៦ដងរួចហើយ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងត្រូវរៀបចំនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក