ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អតីតអភិបាលរាជធានីភ្នំពេញ កោតសរសើរការខិតខំប្រឹងប្រែងធ្វើអោយជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញស្រកលឿន

ភ្នំពេញ៖ អតីតអភិបាលរាជធានី និងជាតំណាងរាស្រ្តមណ្ឌលភ្នំពេញ លោក កែប ជុតិមា បានកោតសរសើរដល់សាលារាជធានីភ្នំពេញ ក៏ដូចជាមន្រ្តីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើអោយទឹកស្រកយ៉ាងលឿន។

តាមរយៈសារលើបណ្តាញសង្គម លោក កែប ជុតិមា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា៖ «សូមកោតសរសើរដល់សាលារាជធានីភ្នំពេញ បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដែលបានខិតខំប្រឹងប្រែងធ្វើអោយទឹកស្រកយ៉ាងលឿន ជាមួយនឹងប្រសិទ្ធភាពនៃកំណើន ៣ដង នៃការបូមទឹកថ្មីនៃស្ថានីយ៍បូមទឹកទាំង ១៤កន្លែង អាចទប់នឹងភ្លៀងបោកបក់ខ្លាំងនៅរាជធានីភ្នំពេញ ដែលមានរយៈកម្ពស់ ១៥៣មម ជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល ៣ឆ្នាំចុងក្រោយនេះបានយ៉ាងលឿន»

គួរឱ្យដឹងដែរថា មន្ទីរសាធារណការ និង ដឹកជញ្ជូនបានឱ្យដឹងថា ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ មានកំពស់រហូតដល់ ១៥៣មម (វាស់នៅស្ថានីយ៍បឹងត្របែក) ដែលជាកំពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលអោយទឹកលិចលង់នៅតំបន់មួយចំនួននៅខណ្ឌចំនួន៥ នៅតំបន់កណ្តាលក្រុង ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ ពោធិ៍សែនជ័យ ។

ដោយមានការសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ រួមនឹងប្រសិទ្ឋិភាពនៃកំណើន ៣ដង នៃការបូមទឹកថ្មីនៃស្ថានីយ៍បូមទឹកទាំង ១៤កន្លែង ធ្វើឱ្យទឹកបានស្រកយ៉ាងលឿន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក