កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

រាជរដ្ឋាភិបាលបន្ថែមប្រាក់ឧបត្ថម្ភជូនដល់កម្មការិនី និងមន្ត្រីរាជការជាស្ត្រីដែលមានផ្ទៃពោះ

ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងបន្ថែមប្រាក់ឧបត្ថម្ភជូនដល់កម្មការិនីមានផ្ទៃពោះ និងមន្ត្រីរាជការជាស្ត្រីដែលមានផ្ទៃពោះ ដើម្បីជួយឱ្យស្ត្រីអាចសម្រាលកូនប្រកបដោយសុវត្ថិភាព លើកកម្ពស់សុខុមាលភាពកុមារតូច ជំរុញការអភិវឌ្ឍធនធានមនុស្សកម្ពុជាបន្ថែមទៀត និងដើម្បីលើកកម្ពស់អាហារូបត្ថម្ភកុមារ។ ការដំឡើងប្រាក់ឧបត្ថម្ភនេះ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ។ 

រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តកម្មវិធីជាតិជំនួយសង្គមនេះ សម្រាប់ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញ ការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី។ កម្មវិធីជំនួយសង្គមនេះសម្រាប់ផ្តល់ស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ កម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស. និង មន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីដែលមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ។

កម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាក្នុងអំឡុងពេល មានផ្ទៃពោះនឹងទទួលបានផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាលចំនួន ៤ដង និងការពិនិត្យសុខភាព ក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ឆ្នាំ ចំនួន ១០ដង ដូចការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ។ ករណីស្ត្រីដែលសម្រាលកូនមួយនឹងទទួលបានប្រាក់ឧបត្ថម្ភ ទ្វេដង និងគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាចាប់ពីខែសីហាតទៅ ស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពចំនួន៤ដងដោយឥតគិតថ្លៃ ដោយពិនិត្យម្តងទទួលបានថវិកាបន្ថែមលើសពីថវិកាដើម (៤ម៉ឺនរៀល)។ ពេលសម្រាលកូនរួចទទួលបានថវិកាចំនួន ៤០ម៉ឺនរៀលសម្រាប់កូន១ សម្រាប់កូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀល  និងកូនភ្លោះ៣ ទទួលបាន ១២០ម៉ឺនរៀលព្រមទាំងប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ចំនួន ៥លានរៀលបន្ថែមទៀត។ ក្រោយសម្រាលកូនរួចពួកគេអាចឈប់សម្រាកចំនួន ៣ខែដោយមានប្រាក់ឈ្នួលចំនួន ១២០ភាគរយ នឹងទទួលបានការត្រួតពិនិត្យសុខភាពចំនួន ១០ដងទៀតរហូតដល់កូនមានអាយុ ២ឆ្នាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក