ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញ បន្ថែមទីតាំងចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់អាយុពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា

ភ្នំពេញ: នៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងការបន្ថែមទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆាំ្ន ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា នៃរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញបានបន្តថាប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាលព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានជូនដំណឹងអំពីយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក សរុបចំនួន ៣៩ទីតាំង នៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ សម្រាប់ដូសទី១។

រដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមថា ដើម្បីជំរុញឱ្យការចាក់វ៉ាក់សាំងប្រព្រឹត្តទៅបានលឿន និងឆាប់រហ័សស្របតាមផែនការកំណត់ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតជូន មន្ទីរសម្រាកព្យាបាលអូឡាំព្យាមេឌីខល ដែលបានស្ម័គ្រចិត្តចូលរួមផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដោយឥតគិតថ្លៃ។ អាស្រ័យហេតុនេះ មាតាបិតា និងអាណាព្យាបាលដែលមានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងខណ្ឌ៧មករា អាចយកបុត្រធីតា និងសាច់ញាតិរបស់ខ្លួនទៅទទួលយកសេវាចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅមន្ទីរសម្រាកព្យាបាលអូឡាំព្យាមេឌីខល ដែលមានទីតាំងនៅអូឡាំព្យាស៊ីធី អគារស៊ី៥ ផ្លូវ១៦១ សង្កាត់វាលវង់ ខណ្ឌ៧មករា។

រដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមថាលើកទឹកចិត្តដល់មន្ទីរសម្រាកព្យាបាលឯកជនទាំងអស់ ដែលមានបំណងចង់ចូលរួមផ្តល់សេវាចាក់វាក់សាំងដើម្បីការពារខឿនសុខុមាលភាពសាធារណៈ ដោយឥតគិតថ្លៃជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អាចធ្វើការស្នើសុំដោយភ្ជាប់មកជាមួយនូវឯកសារគតិយុត្ត និងលិខិតបញ្ជាក់ផ្សេងៗចេញដោយសា្ថប័នមានសមត្ថកិច្ច មករដ្ឋបាលរាជធានីភ្នំពេញដើម្បីជាមូលដ្ឋានក្នុងការពិនិត្យសម្រេចជូន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក