ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោចូលរួមរំលែកទុក្ខគ្រួសារចំពោះមរណភាពរបស់លោកស្រី ម៉ិញ កុសនី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសាររំលែកទុក្ខដល់គ្រួសារដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ គឺលោកស្រី ម៉ិញ កុសនី ដែលទទួលមរណភាពនៅថ្ងៃទី០៤ ខែកក្កដា  ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំដោយរោគាពាធ។

សម្រាប់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដំណឹងមរណភាពរបស់លោកស្រី ម៉ិញ កុសនី គឺជាការបាត់បង់ភរិយា ម្ដាយ ជីដូន ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូនចៅ និងជា ព្រឹទ្ធាចារ្យសិល្បៈមួយរូបដ៏ល្បីល្បាញលើវិស័យសិល្បៈរបាំបុរាណខ្មែរ ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការបម្រើវិស័យសិល្បៈវប្បធម៌។

សម្តេចតេជោបានថ្លែងដូច្នេះថា៖ «ទោះបីរូបកាយ របស់លោកជំទាវ បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅ ស្ថិតស្ថេរក្នុងសន្តានចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍»

សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកស្រី ម៉ិញ កុសនី សូមឆាប់ បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកស្រី ម៉ិញ កុសនី បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលលោកស្រីកាន់តំណែងនេះតាំងពីឆ្នាំ២០០៨ មកម្ល៉េះ។ លោកស្រី កើតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៤៩ ក្នុងខេត្តកំពង់ធំ។ លោកស្រី ជាអតីតគ្រូបង្ហាត់សិល្បៈការិយាល័យរបាំព្រះរាជទ្រព្យនៅក្នុងព្រះបរមរាជវាំង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក