ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្មករក្រុមហ៊ុនមួយនៅខេត្តរតនគិរីចំនួន ១០នាក់ស្លាប់ដោយសារករណីពុលស្រា

រតនគិរី៖ មនុស្សចំនួន ១០នាក់ ក្នុងនោះមានកម្មករចម្ការចេករបស់ក្រុមហ៊ុនហ័ងអាញ អណ្ដូងមាសដែលស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ចំនួន ៥នាក់បានស្លាប់ជាបន្តបន្ទាប់ដោយសារករណីពុលស្រា។ នេះបើតាមការបញ្ជាក់ពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរីដែលសហការស្រាវជ្រាវដោយយកសំណាកទៅពិសោធន៍ជាមួយមន្ទីរសុខាភិបាលខេត្ត និងសមត្ថកិច្ច។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី គិតត្រឹមថ្ងៃទី០៣ ខែកក្កដា មានជនរងគ្រោះទាំង ១០នាក់ដែលបានស្លាប់បណ្តាក់គ្នា។ តាមលទ្ធផលស្រាវជ្រាវ ជនរងគ្រោះទាំងនោះបានស្លាប់ដោយសារករណីពុលស្រាដែលបានទិញនៅកន្លែងលក់ស្រាក្បែរក្រុមហ៊ុន។ ពោលមិនមែនស្លាប់ដោយសារពុលថ្នាំបាញ់ស្មៅ និងថ្នាំបាញ់សម្លាប់សត្វល្អិតដូចការសន្និដ្ឋានដំបូងឡើយ។

មន្ទីរការងារខេត្តរតនគិរីបានសសេរបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖ «គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះមានជនរងគ្រោះសរុបចំនួន ១១នាក់ បានបាត់បង់ជីវិតចំនួន ១០នាក់ ក្នុងនោះមានកម្មករនិយោជិតចំនួន ៥នាក់ បើទោះបីជាមានការខិតខំប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះពីគ្រប់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ»

បន្ទាប់ពីមានហេតុការណ៍នេះខាងមន្ទីរសុខាភិបាលខេត្តបានចុះទៅស្រាវជ្រាវ ដោយបានដឹងថា មុនពេលស្លាប់ ជនរងគ្រោះមានសភាពធ្ងន់ធ្ងរ សន្លប់ ប្រកាច់ ក្អួត ហត់អស់កម្លាំង ស្រវាំងភ្នែក ចុកពោះ ខណៈជនរងគ្រោះតែងតែទទួលទានស្រាជាប្រចាំ ហើយគ្មានប្រវត្តិជំងឺប្រចាំកាយទេ។

មន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ក្រោយពីជនរងគ្រោះមានរោគសញ្ញាចន្លោះពី៤ ទៅ៦ម៉ោង បណ្តាលឱ្យជនរងគ្រោះបានស្លាប់ជាបន្តបន្ទាប់គ្នាតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក