ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមការងារព្រៃឈើកាត់ក្រីមែក និងព្យាបាលជំងឺដើមស្ពង់ចំណាស់នៅប្រាសាទតាព្រហ្ម

សៀមរាប៖ ក្រុមការងារព្រៃឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រីមែក និងព្យាបាលដើមនិងឫសដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម។

មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ លោក គង់ សុវណ្ណារិទ្ធ បានលើកឡើងថា ដើមស្ពង់ចំណាស់ដែលក្រុមការងារកំពុងកាត់ក្រី និងព្យាបាលនេះ មានសភាព ទ្រុឌទ្រោម និងត្រូវការការថែទាំ ព្យាបាល ដើម្បីទប់ស្កាត់ហានិភ័យ។

លោក គង់ សុវណ្ណារិទ្ធ បានឱ្យដឹងបន្តថា ដើមឈើនេះអាចនឹងប្រឈមឆាប់ងាប់ និងបង្កគ្រោះថ្នាក់ដល់ប្រាសាទដូចគ្នា ប្រសិនកង្វះខាតការថែទាំដិតដល់ ព្រោះតួដើម និងឫសរបស់វាដុះជាប់យ៉ាងជិតស្និទ្ធជាមួយប្រាសាទ ហើយក៏អាចនឹងបាត់បង់សោភ័ណភាព ដែលទីតាំងនេះជាកន្លែងទាក់ទាញទេសចរ ដែលតែងឈរថតជានិច្ចនៅពេលបានមកដល់។ ម្យ៉ាងទៀត ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ជារបាំងសម្រាប់ការពារខ្យល់បាំងប្រាសាទ ជាម្លប់ និងជាសោភ័ណភាពទាក់ទាញទេសចរមួយផ្នែកធំផងដែរ ខណៈដើមស្ពង់ដែលកំពុងព្យាបាលខាងលើ គឺកម្រត្រូវបានទេសចរមើលរំលងណាស់។

មន្រ្តីបច្ចេកទេសថែទាំរូបនេះ លើកឡើងថាចំពោះការព្យាបាល និងថែទាំ ក្រុមការងារព្រៃឈើបានដំឡើងរន្ទាឡើងកាត់មែកផ្នែកខាងចុង ដែលពុកផុយ ចំណែកនៅផ្នែកឫស គេបានចាំងនិងចោះសាច់ស្អុយឬពុកផុយចេញ បន្ទាប់មកគេព្យាបាលដោយប្រើជ័រទឹកលាយជាមួយខ្លាញ់គោ និងដីដំបូងបិទផ្ចិតរន្ធ ដើម្បីអាចទប់ស្កាត់ការពុកផុយបន្តទៀត និងអាចធ្វើអោយសាច់ដើមឈើដុះគ្របឡើងវិញផងដែរ។

គ្រឹះប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ មានទំនាក់ទំនងខ្លាំងជាមួយទឹកក្រោមដី ហើយតំបន់ដែលមាន ទឹកក្រោមដីច្រើន ជាតំបន់ដែលសម្បូរដើមឈើដូចគ្នា។ ដូច្នេះហើយ ទើបការអភិរក្សប្រាសាទនៅ តំបន់រមណីយដ្ឋានអង្គរ ក៏ត្រូវការចាំបាច់នូវដើមឈើ និងទឹកដូចគ្នា។

លោក សុវណ្ណារិទ្ធ ថា៖ «ប្រាសាទត្រូវការសំខាន់ប្រព័ន្ធទឹកក្រោមដី ហើយដើមឈើមានមុខងារសំខាន់ក្នុងតំបន់ឧទ្យានអង្គរដែល ជួយទាក់ទាញទឹកភ្លៀង ទប់ទឹកភ្លៀង និងជួយទឹកជ្រាបក្រោមដីល្អបំផុត ធៀបនឹងតំបន់ទីវាល តំបន់មានដើមឈើមានទឹកយូរជាង មិនងាយខ្សោះទឹកដូចនៅតំបន់ទីវាលទេ»

អ្នកជំនាញព្រៃឈើ សំណូមពរដល់ភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នកំឡុងពេលដើរតាមប្រាសាទ និងមានដើមឈើធំៗពិសេសនៅរដូវភ្លៀងនេះ និងស្នើកុំឱ្យកេះ និងបកសំបកដើមឈើ ដែលអាចបង្កអោយដើមឈើទាំងនោះងាយ មានជំងឺ។ល។

គួរឱ្យដឹងដែរថា ក្រៅពីតំបន់ប្រាសាទតាព្រហ្ម កន្លងមកក្រុមការងារព្រៃឈើក៏បានព្យាបាលដើមឈើធំៗនៅតាមប្រាសាទមួយចំនួនទៀត ដូចជាប្រាសាទបាយ័ន តាកែវ ព្រះខ័ន និងតាមដងផ្លូវវង់តូចវង់ធំ ក្នុងរមណីយដ្ឋានអង្គរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក