ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ភ្លៀងធំនៅភ្នំពេញល្ងាចនេះកម្ពស់ទឹកឡើងខ្លាំងមិនធ្លាប់មានដល់ទៅ១៥៣មីលីម៉ែត្រ

ភ្នំពេញ៖ ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចនេះ មានកម្ពស់រហូតដល់១៥៣មីលីម៉ែត្រ(វាស់នៅស្ថានីយ៍បឹងត្របែក)។ នេះជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឱ្យទឹកលិចលង់នៅតំបន់មួយចំនួននៅក្នុងខណ្ឌចំនួន៥ នៃតំបន់កណ្តាលរាជធានីភ្នំពេញ មានដូចជា៖ ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមការបញ្ជាក់របស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។

យ៉ាងណា មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ជាក់ថា មន្ទីរបានសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បានព្យាយាមបូមទឹករំដោះចេញ ប្រកបដោយប្រសិទ្ធិភាព ខណៈកំណើន៣ដងនៃការបូមទឹកថ្មីនៃស្ថានីយ៍បូមទឹកទាំង១៤កន្លែង បានធ្វើឱ្យទឹកកំពុងស្រកយ៉ាងលឿន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក