
ស៊ីន យូប៊ីន បំពាក់គ្រឿងលំអជាតួរព្យញ្ជនៈ ស្រៈ និងលេខរបស់ខែ្មរ បង្ហាញក្នុងកម្មវិធីASIA TOP AWARD 2023
ថៃ៖ តារាសម្តែងស្រី ស៊ីន យូប៊ីន បានគ្រងឈុតដែលប៉ាក់ដោយដៃក្បាច់ផ្កាចន្ទន៍រចនាបទបុរាណទម្ងន់ជិត១០គីឡូ ព្រមជាមួយគ្រឿងអលង្កាដែលមាន តួរព្យញ្ជនៈ និង លេខ និង ស្រៈ របស់ខែ្មរ លើកយកបង្ហាញក្នុងកម្មវិធីASIA TOP AWARD 2023។
ស៊ីន យូប៊ីន បានទទួលពានជាតារាសម្តែងដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ (popular actress of the year) ដែលផ្តល់ដោយកម្មវិធី ASIA TOP AWARD 2023 ប្រទេសថៃ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ អ្វីដែលកាន់តែពិសេសប្លែកភ្នែកនោះ គឺតារាសម្តែងរូបនេះបានលើកបង្ហាញនូវតួរព្យញ្ជនៈ និង លេខ ស្រៈ របស់ខែ្មរ ក្នុងកម្មវិធីលំដាប់អន្តរជាតិនេះផងដែរ។
ក្រោយទទួលបានពានរង្វាន់ជាតារាសម្តែងដែលមានប្រជាប្រិយភាពប្រចាំឆ្នាំនេះ កញ្ញា ស៊ីន យូប៊ីន បានបង្ហាញចំណាប់អារមុ្មណ៍លើបណ្តាញសង្គមកញ្ញាផ្ទាល់ថា៖«ជោគជ័យថ្ងៃនេះមិនមែនសម្រាប់តែYubinប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល សូមចូលរួមសាទរជាមួយYubinទាំងអស់គ្នាproud to be Khmer»។
ជាមួយគ្នា តារាសម្តែងប្រុសលោក ខាត់ វ៉ៃហាំង ក៏បានទទួលពានរង្វាន់ជា ជាតារាសម្តែងដែលមានប្រជាប្រិយភាពប្រចាំឆ្នាំផងដែរ។ លោកបានលើកឡើងថា៖«ទាំងនេះបានមកពីអ្នកគាំទ្រទាំងអស់គ្នា អគុណដែលបានផ្ដល់កំលាំងចិត្តអោយពួកយើង។ We got popular actor and actress from Asia Top Award 2023»៕