ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយសីអន្តរជាតិ Dakuk Foo Kok Keong លើកទី៩ នៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
ការប្រកួតកីឡាវាយសីអន្តរជាតិនេះ ត្រូវបានរៀបចំជាយូរមកហើយ ប៉ុន្តែប្រទេសកម្ពុជាទើបតែបានរៀបចំជាម្ចាស់ផ្ទះជាលើកដំបូង បន្ទាប់ពីកម្ពុជាជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កន្លងទៀត។
ប្រធានក្លិបវាយសី T Badminton លោក គី ផេង បានបញ្ចាក់ថា កម្ពុជាមានមោទកភាពដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយសីខ្នាតអន្តរជាតិមួយនេះ។
ព្រឹត្តិការណ៍កីឡាវាយស្តីអន្តរជាតិ Datuk Foo Kok Keong Cup 2023 នេះមានកីឡាករចូលរួមប្រកួតមកពី៩ប្រទេស ដែលការប្រកួតនៅឆ្នាំនេះគឺការប្រកួតកីឡាវាយសីវ័យចំណាស់ ដែលខុសពីឆ្នាំមុនៗគឺប្រកួតសម្រាប់កីឡាករវ័យក្មេង៕