វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ពន្ធករណីអគ្គីភ័យឆាបឆេះអាគារខារ៉ាអូខេ និងសណ្ឋាគារ6969 ឃីស នៅសង្កាត់ផ្សារដេប៉ូ

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ករណីធ្វេសប្រហែសបង្កអគ្គីភ័យឆេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៨នាក់ នៅចំណុចខារ៉ាអូខេ និងសណ្ឋាគារ6969 ឃីសអ៊ិនធើធេនមិន ឯ.ក ស្ថិតនៅតាំងផ្ទះលេខ១៦ (ដំបូលបន្ទប់ជាន់ទី៥) ផ្លូវលេខ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។

កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ភេទប្រុស ដែលជាកម្មករដេគ័រ។ ផ្អែកតាមចម្លើយសារភាពរបស់ជាងដេគ័រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បានអះអាងថា ក្រុមខ្លួនមានគ្នា៨នាក់ ជាងផ្នែកដេគ័រ ៣នាក់ធ្វើការជាន់ផ្ទាល់ដី ចំណែក៥នាក់ធ្វើការគាស់ពិដានដំបូលជាន់ទី៥ ដើម្បីជួសជុលបន្ទប់អាគារឡើងវិញ។

ជនសង្ស័យឱ្យដឹងទៀតថា អំឡុងពេលគាស់ពិដានក៏ស្រាប់តែមានផ្សែងហុយចេញពីផ្នែកខាងលើពិដានក្ដារកុងប្លាកេសាឡីកែវនៅលើពិដាន បង្កជាអណ្ដាតភ្លើងឡើង ពេលនោះខ្លួនឃើញខ្សែភ្លើងប្រហែលប៉ុនមេដៃបង្កប់នៅនឹងឆ្អឹងដែកពិដានដាច់ចេញពីគ្នាគងនៅលើឆ្អឹងដែកចាប់ពិដានឆេះ។ ភ្លាមនោះរូបខ្លួននិងកម្មករផ្សេងទៀតបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ប៉ុន្តែមិនរលត់រឹតតែឆេះយ៉ាងសន្ធោរសន្ធៅឡើង ក្រោយមកក៏មានកម្លាំងអគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកអន្តរាគមន៍ជួយបាញ់ពន្លត់ រលត់ជាស្ថាពរនៅវេលាម៉ោង២០:៣០នាទី នាថ្ងៃដដែល។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធី។

គួរឱ្យដឹងដែរថា ហេការណ៍អគ្គិភ័យដែលឆាបឆេះខារ៉ាអូខេ និងសណ្ឋាគារ យីហោ 6969 ឃីសអ៊ីនធើធេនមិន ឯ. នៅជាន់ទី៥នេះបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ហើយក្នុងនោះធ្វើឲ្យខូចខាតឆេះខូចខាតសម្ភារៈមួយចំនួន និង បណ្តាលឲ្យមនុស្សចំនួន៨នាក់ស្លាប់ មានស្រីចំនួន ១នាក់, ភេទទី៣ ចំនួន២នាក់ ក្នុងនោះជាប្រភេទសំណង់ ថ្មបេតុង (៣០ម៉ែត្រ គណុ ៣០ម៉ែត្រ)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក