ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត ដឹកនាំដង្ហែក្បួនឃោសនាបោះឆ្នោតជាលើកដំបូង

ភ្នំពេញ៖ ក្រោយទទួលទង់ជាតិគណបក្សប្រជាជនកម្ពុជាពីប្រធានគណបក្ស សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរខួបលើកទី៧២ នៃការបង្កើតគណបក្ស លោក ហ៊ុន ម៉ាណែត និងភរិយាបានដឹកនាំដង្ហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃឃោសនាបោះឆ្នោតថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣។ នេះជាការហែក្បួនឃោសនាគណបក្សប្រជាជនកម្ពុជា ដោយមានវត្តមាន លោក ហ៊ុន ម៉ាណែត ជាលើកដំបូងខណៈលោកគឺជាបេក្ខភាពលេខរៀងទី១ មកពីគណបក្សប្រជាជនក្នុងរាជធានីភ្នំពេញ។

ពិធីហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ ចាប់ផ្ដើមចេញពីកោះពេជ្រ និងបន្តដំណើរទូទាំងរាជធានីភ្នំពេញពេញមួយថ្ងៃសៅរ៍កាលពីចុងសប្ដាហ៍មុនដោយមានអ្នកគាំទ្រជាច្រើនដង្ហែរពាសពេញផ្លូវ ដោយមានក្បួនរថយន្តឆាកប្រគំមន្ត្រី ដែលមានសិល្បករសិល្បការិនីជាច្រើនរាំច្រៀង និងឃោសនាគោលនយោបាយផងដែរ។

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាពាក់អាវពណ៌ស និងព័ណ៌ផ្ទៃមេឃដែលមានឡូហ្គារូបទេវតាបាចផ្កាតំណាងគណបក្សប្រជាជនកម្ពុជា ភាគច្រើនជិះរថយន្ត ម៉ូតូ អ្នកខ្លះជិះកង់ ដង្ហែតាមក្បួនភ្ជាប់ជាមួយមេក្រូ ដោយដៃកាន់ទង់ជាតិគណបក្សប្រជាជនកម្ពុជា និងទង់ជាតិកម្ពុជា ដោយនៅលើតួរថយន្ត ម៉ូតូ និងកង់របស់ពួកគេសុទ្ធតែមានបិទឡូហ្គាគណបក្សប្រជាជនកម្ពុជា និងលេខរៀង១៨ ក្នុងសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។

គូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយចំនួន ៨ចំណុចសម្រាប់អនុវត្តនៅអាណត្តិនាយករដ្ឋមន្ត្រីថ្មីសម្រាប់ឆ្នាំ២០២៣-២០២៨ គឺលើកកម្ពស់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពងាយស្រួលនិងជឿទុកចិត្ត បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ បន្តអនុវត្តគោលការណ៍លុបការបង់កាស៊ី និងការបង់ថ្លៃរផេ្សងទៀតចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ជ្រោង កញ្ជើ ល្អី នៅតាមទីផ្សារនានាទូរទាំងប្រទេស។ គោលនយោបាយផ្សេងទៀតក៏មានដូចជា លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព បង្កើតឱកាសក្នុងការរៀនសូត្រ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាជន, បន្តដំឡើងប្រាក់បៀវត្យជូនមន្ត្រីរាជការ អតីតមន្ត្រីរាជការ កម្មករនិយោជិត លើកកម្ពស់ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករទាំង ក្នុងប្រព័ន្ធ និងក្រៅប្រពន្ធ ព្រមទាំងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបន្តអនុវត្តកម្មវិធីឧបត្ថម្ភស្ដី្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆាំ្ននៃគ្រួសារក្រីក្រ។

ចំណុចបន្ថែមទៀតគឺ ទាក់ទងនឹងការពង្រឹងការគ្រប់គ្រងជនបរទេសអន្តោប្រវសន៍តាមច្បាប់ជាធរមាន និងបន្តថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមដើម្បីធានា ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក