ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិសោធនកម្មច្បាប់បោះឆ្នោតថ្មី ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសស្របនឹងរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គនាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបានសម្រេចជាឯកច្ឆន្ទលើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតដោយទទួលស្គាល់ថា ច្បាប់បោះឆ្នោតថ្មីនេះគឺស្របនឹងរដ្ឋធម្មនុញ្ញ។ 

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំលើកទី៩ នីតិកាលទី៦។ ជាមួយគ្នានេះព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែនាសម័យប្រជុំលើកទី១០ នីតិកាលទី៤ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងសេចក្តីព្រាងច្បាប់ ត្រង់មាត្រាថ្មីបានចែងអ្នកដែលមិនទៅបោះឆ្នោតនឹងគ្មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យឡើយ។ ត្រង់មាត្រាថ្មី បុគ្គលណាដែលរារាំងដល់ការបោះឆ្នោតនឹងត្រូវផាកពិន័យ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នឹងដាក់ឱ្យអនុវត្តមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក