ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឆ្លងចរន្តអគ្គិសនីឆាបឆេះខារ៉ាអូខេ និងសណ្ឋាគារ ក្នុងសង្កាត់ផ្សារដេប៉ូទី១ បណ្តាលឱ្យមនុស្ស ៨នាក់ស្លាប់

ភ្នំពេញ៖ ខារ៉ាអូខេ និងសណ្ឋាគារ យីហោ 6969 ឃីសអ៊ីនធើធេនមិន ឯ.ក មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះនៅជាន់ទី៥ បណ្តាលឲ្យខូចខាតអស់សម្ភារៈមួយចំនួន និងមនុស្សប្រុសស្រី ៨នាក់បានស្លាប់ ដែលអគ្គីភ័យនេះបានកើតឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្លូវ២០៦ ក្រុម៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ លោក ព្រហ្ម យ៉ត បានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋធ្វើការរាយការណ៍មកកាន់លេខទូរស័ព្ទ Hotline របស់ការិយាល័យថា មានករណីអគ្គិភ័យកំពុងឆាបឆេះខារ៉ាអូខេ និងសណ្ឋាគារយីហោ 6969 ឃីស អ៊ីនធើធេនមិន ឯ.ក យ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះ លោកក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ធ្វើការចេញជួយអន្តរាគមន៍ភ្លាមៗ។

លោកបានបន្តឱ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ ដោយសារតែស្ថានភាពទីតាំងខារ៉ាអូខេ និងសណ្ឋាគារ មានផលលំបាកជាច្រើន ក្នុងការជួយសង្គ្រោះអន្តរាគមន៍ទាន់ពេលវេលា ដែលធ្វើឲ្យមន្ត្រីជំនាញទាំងអស់ពិបាកនៅក្នុងប្រតិបត្តិការជួយសង្គ្រោះ ដោយនៅក្នុងរង្វង់ប្រតិបត្តិខាងលើនេះ ស្ថានភាពនៅខាងក្នុងមានផ្សែងជាតិពុលខ្លាំង ពិបាកក្នុងការចូលជួយសង្គ្រោះមនុស្ស។

លោក ព្រហ្ម យ៉ត បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញរបស់នៅតែបន្តខិតខំជួយសង្គ្រោះ តែដោយសារតែស្ថានភាពខាងក្នុងពិបាក កម្លាំងសមត្ថកិច្ចក៏បានប្រើប្រាស់បំពង់ខ្យល់អុកស៊ីសែន ហៅកាត់ថា (SCBA) ក្នុងប្រតិបត្តិការនេះផងដែរ។

គួរឱ្យដឹងដែរថា ហេតុការណ៍អគ្គិភ័យដែលឆាបឆេះខារ៉ាអូខេ និងសណ្ឋាគារ យីហោ 6969 ឃីសអ៊ីនធើធេនមិន ឯ. នៅជាន់ទី៥ ខាងលើនេះបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ហើយក្នុងនោះធ្វើឲ្យខូចខាតឆេះខូចខាតសម្ភារៈមួយចំនួន ក្នុងនោះបណ្តាលឲ្យមនុស្សចំនួន៨នាក់ស្លាប់ ក្នុងនោះស្រីចំនួន ១នាក់, ភេទទី៣ ចំនួន២នាក់ ក្នុងនោះជាប្រភេទសំណង់ ថ្មបេតុង (៣០ម៉ែត្រ គុណ ៣០ម៉ែត្រ)។

នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃ១ ខែកក្កដា ឆ្នាំ២០២៣ ដោយក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១១២គ្រឿង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក