ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្ញៀវទេសចរប្រមាណ៦ពាន់នាក់ចូលទស្សនាប្រាសាទព្រះវិហារក្នុងខែមិថុនា

ព្រះវិហារ៖ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរប្រមាណ៦ពាន់នាក់ ខណៈរមណីយដ្ឋានប្រាសាទកោះកេរទទួលភ្ញៀវទេសចរជាតិប្រមាណ៣ពាន់នាក់ ក្នុងខែមិថុនា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេសចរដែលអាជ្ញាធរខេត្តព្រះវិហារបានបង្ហាញនៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣ ឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរ នៅក្នុងរមណីយដ្ឋាន គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៣នេះ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន ៦ ២១៤នាក់ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ៥ ៩៤៤នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ២៧០នាក់។

ដោយឡែក រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ៣ ៣១៧នាក់។

គួរឱ្យដឹងដែរថា អង្គការយូនីស្កូសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ ជាខួប១៥ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូ (UNESCO) ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក