ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ដឹកនាំយុទ្ធនាការស្វែងរកសម្លេងឆ្នោតក្នុងថ្ងៃទី១ នាខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ តំណាងរាស្ត្រខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានដឹកនាំយុទ្ធនាស្វែងរកសំលេងឆ្នោត លើទឹកដីខេត្តកំពង់ស្ពឺ នៅថ្ងៃទីដំបូងនៃយុទ្ធនាការហែលក្បួនឃោសនាគណបក្សស្វែងរកសម្លេងគាំទ្រនាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ានី បានបង្ហោះសារលើបណ្តាញសង្គមលោកថា៖ «ថ្ងៃនេះ កងទ័ពនៃជំរុំទេវតាបានចេញដំណើរក្នុងការស្វែងរកសំលេងគាំទ្រ លើសង្វៀនប្រជាធិបតេយ្យ។ ពីទឹកដីនៃខេត្តកំពង់ស្ពឺ យើងទាំងអស់គ្នា ក្នុងទឹកមុខស្វាហាប់ ប្រកបដោយស្មារតីហានក្លា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះទៅជួបជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីផ្សព្វផ្សាយ និងណែនាំនូវកម្មវិធីនយោបាយរបស់គណបក្ស»។

លោកបានឱ្យដឹងថា សំលេងហ៊ោកញ្ជ្រៀវដ៏កងរំពងបានបន្លឺឡើង ជាមួយនឹងទង់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សមាជិកបក្សក្នុងការធានាជ័យជម្នះជូនគណបក្សឱ្យខាងតែបាន។

តំណាងរាស្រ្តរូបនេះបានស្នើដល់ សមាជិក សមាជិកាទាំងអស់ឱ្យបំពេញបេសកកម្មជូនគណបក្សប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ និងគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់ និងបទដ្ឋានគតិយុត្តនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសំដៅធានាឱ្យបានការប្រព្រឹត្តទៅនៃការរៀបចំការបោះឆ្នោតមួយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោក ហ៊ុន ម៉ានី គូសបញ្ជាក់ថា៖ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក