ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជានឹងប្តេជ្ញាកម្ចាត់សកម្មភាពជ្រុលនិយមដែលព្យាយាមញុះញង់បង្កការបែកបាក់ជាតិ

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានដាក់ចេញកម្មវិធីនយោបាយសម្រាប់កសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដើម្បីធានាការការពារសន្តិភាព និងនិរន្តរជាតិលើមាគ៌ានៃការអភិវឌ្ឍ និងការលើកស្ទូយជីវភាពប្រជាជនឆ្ពោះទៅសម្រចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានឹងពង្រឹងឯកភាពជាតិ និងបេ្តជ្ញាទប់ស្កាត់ និងកម្ចាត់សកម្មភាពជ្រុលនិយមបង្កឡើងដោយបុគ្គល ឬក្រុមបុគ្គល ឬអង្គការចាត់តំាងនយោបាយណាមួយ ឬមជ្ឈដ្ឋានអមិត្តណាដែលព្យាយាមញុះញង់បង្កការបែកបាក់ជាតិ បង្កើតភាពវឹកវរសង្គម បំផ្លាញសុខសន្តិភាព បង្កអស្ថិរភាពនយោបាយនៅកម្ពុជា ដែលផ្ទុយពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃកម្ពុជា។

ថ្លែងនៅក្នុងពិធីអបអរខួបលើកទី៧២ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីហែក្បួនឃោសនាសគណបក្សនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជានឹងបន្តការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស បែបសភានិយមឱ្យស្ថិតស្ថេរជានិរន្តរ៍ ព្រមទាំងពង្រឹង និងពង្រីងលទិ្ធប្រជាធិបតេយ្យសេរី ពហុបក្ស ឱ្យចាក់គ្រឹះរឹងមាំក្នុងសង្គមជាតិ ដោយដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ រួមជាមួយនឹងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។

សម្តេចតេជោបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជានឹងប្តេជ្ញាថែរក្សាសមិទ្ធផលរបស់ជាតិឱ្យ ឱ្យគង់វង្សជាដរាប ដោយមិនអនុញ្ញាតឱ្យអនុភាពប្រតិកិរិយាណាមកបំផ្លាញបានឡើយ។ ជាមួយគ្នានេះគណបក្សនឹងបន្តប្តេជ្ញាកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើងក្លាយជាប្រទេសឈានលឿនមួយក្នុងតំបន់ និងជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ និងគ្មានការកើតឡើងវិញនូវសង្គម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុននោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក