លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

កម្ពុជាសម្រេចអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ និង អនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីដែលបម្រើការនៅតាមរង្គសាល ឌីស្កូតក ខារ៉ាអូខេ បៀរហ្គាឌិន កន្លែងម៉ាស្សា និងស្ប៉ា ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមានដែលរដ្ឋនឹងរ៉ាប់រងនូវចំណាយទាំងស្រុង។

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដាក់ឱ្យអនុវត្តនូវ របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងថាឱ្យដឹងថាកម្ពុជាបានអនុវត្តរបបថែទាំសុខភាពពីររួចមកហើយដែលកំពុងបានអនុវត្តនៅពេលបច្ចុប្បន្ន ខណៈពេលនេះរដ្ឋគ្រោងចំណាយលើរបបថែទាំសុខភាពដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធជាការប៉ាន់ស្មានបឋមប្រមាណ២៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុ សោភ័ណ្ឌ បានឱ្យដឹងថា តួរលេខបុគ្គលដែលបានចុះបញ្ជីរួចហើយ គិតមកដល់ពេលនេះមាន២ ១៤៦នាក់ ក្នុងនោះមានស្រ្តីចំនួន ១ ៤២៧នាក់។

ចំពោះការចុះបញ្ជីសម្រាប់របបថែទាំសុខភាពនេះ ក្នុងប្រកាសអន្តរក្រសួងបានឱ្យដឹងថា និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ហើយត្រូវបញ្ជូនទៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង/ស្រុក/ខណ្ឌ សម្រាប់ផ្ទៀងផ្ទាត់ពី ភាពត្រឹមត្រូវ មុននឹងស្នើទៅបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ដើម្បីចុះបញ្ជី។

ដោយឡែក បុគ្គលបម្រើការងារដែលមិនស្ថិតក្រោមកិច្ចសន្យាការងារក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ មានសិទ្ធិដាក់ពាក្យស្នើសុំបណ្ណមូលនិធិសមធម៌សុខាភិបាលដោយផ្ទាល់នៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង/ ស្រុក/ខណ្ឌ សម្រាប់ផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ មុននឹងស្នើទៅ ប. ស. ស. ដើម្បីចុះបញ្ជី។

គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលបានដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ក្នុងគោលបំណងធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះក្នុងភាពក្រីក្រជាអតិបរមា ជូនប្រជាជនគ្រប់រូប៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក