ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹកស្អែកគណបក្សប្រជាជនកម្ពុជានឹងប្រារព្ធពិធីអបអរខួប៧២ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជានឹងប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយមានអ្នកចូលរួមជាង៧ម៉ឺននាក់។

ក្រោយចប់ពិធីមីទ្ទិញ សមាជិក និងសមាជិកានៃគណបក្សប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹង ដង្ហែក្បួនឃោសនាគោលនយោបាយដើម្បីរកសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនេះក៏នឹងមានក្បួនឃោសនាដង្ហែនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។

ក្បួនឃោសនានឹងចាប់ផ្តើមដង្ហែចេញពីកោះពេជ្រឆ្ពោះទៅតាមបណ្តាវិថីផ្សេងៗក្នុងរាជធានីភ្នំពេញ ហើយនៅពេលរសៀលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង១៤ នឹងធ្វើការហែក្បួន ឃោសនាក្នុងមូលដ្ឋានខណ្ឌរៀងៗខ្លួន។

ជាមួយគ្នានេះដែរគណបក្សនយោបាយផ្សេងៗទៀតក៏នឹងដង្ហែក្បួនឃោសនាគោលនយោបាយរបស់ខ្លួនដើម្បីទាក់ទាញសន្លឹកឆ្នោតពីពលរដ្ឋផងដែរ ដែលការឃោសនានេះនឹងបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក