ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក.ប.ប បំភ្លឺជំុវិញករណីចោទប្រកាន់ការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីសាខាក.ប.ប ខេត្តតាកែវ

តាកែវ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបំភ្លឺចំពោះករណីចោទប្រកាន់ពាក់ព័ន្ធការអនុវត្តតួនាទីនិងភារកិច្ចរបស់មន្ត្រីសាខា ក.ប.ប ទៅលើស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅស្រុកគិរីវង់ ខេត្តតាកែវ។

សេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំធ្វើឡើង ក្រោយពេលថ្មីៗនេះ មានបុគ្គល និង សារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយក្នុងប្រព័ន្ធទំនាក់ទំនងសង្គមដោយចោទប្រកាន់ថា មានមន្ត្រីស្លៀកពាក់ឯកសណ្ឋានបន្លំមួយក្រុម:ចុះអនុវត្តភារកិច្ចដោយគ្មានលិខិតបញ្ជាបេសកកម្ម និងមិន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានបិទសៀលឬស្កុតប្លាស្ទិកយ៉ាងគឃ្លីន មិនសួរនាំដល់ម្ចាស់ដេប៉ូ និងប្រើប្រាស់ ឈ្មោះអភិបាលខេត្តនិងព្រះរាជអាជ្ញាសំឡុតគំរាមទារប្រាក់ខុសច្បាប់ដោយគ្មានមូលហេតុ។

អគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តតាកែវ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យដេប៉ូលក់ប្រេងឥន្ធនៈមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងគោលបំណងចុះត្រួតពិនិត្យ ទប់ស្កាត់នូវអំពើនិងការអនុវត្តមិនសុចរឹតក្នុងធុរកិច្ចវិស័យប្រេងឥន្ធនៈ។

សេចក្តីបំភ្លឺព័ត៌មានដដែលបានបញ្ជាក់ថា ក្នុងកំឡុងពេលចុះអនុវត្តភារកិច្ច មន្ត្រីសាខា ក.ប.ប. មានស្លៀកពាក់ឯកសណ្ឋានការងារ មានស្លាកឈ្មោះ និងអត្តលេខនៅជាប់អាវ និងបានជម្រាបតំណាងម្ចាស់ដេប៉ូអំពីគោលបំណងនៃការចុះត្រួតពិនិត្យរបស់មន្ត្រីមានសមត្ថកិច្ចដោយអនុវត្តតាម ខ្លឹមសារនៃប្រកាស មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. មានសិទ្ធិពេញលេញ ក្នុងការចូលទៅកាន់ទីតាំងណាមួយដែលកំពុងបើកធ្វើអាជីវកម្ម ដើម្បីធ្វើការត្រួតពិនិត្យបឋម។

ក្រោយទទួលបានការឯកភាពពីម្ចាស់ដេប៉ូ មន្ត្រីស៊ើបអង្កេតបានធ្វើការ ត្រួតពិនិត្យ និងបានរកឃើញថា ដេប៉ូលក់ប្រេងដែលមានទីតាំងនោះ បានលក់ប្រេងមានកម្រិតលំអៀង មិនគ្រប់លីត្រ ដែលអំពើរកងបន្លំបរិមាណនេះ ត្រូវបានចាត់ទុកថាជាអំពើនិងការអនុវត្តមិនសុចរិត ក្នុងធុរកិច្ច ដែលបំពានទៅនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងត្រូវទទួលរងការពិន័យ។

ទន្ទឹមនោះ ក្រោយការបិទសៀល ម្ចាស់ដេប៉ូមិនបានផ្ដល់កិច្ចសហការជាមួយមន្ត្រីមានសមត្ថកិច្ច ប៉ុណ្ណោះទេ ប៉ុន្តែនៅបានកាត់ផ្តាច់សៀលដោយខ្លួនឯង ដែលនេះជាអំពើបំផ្លិចបំផ្លាញ ឬ បំបាត់ វត្ថុដែលមានបិទស្លាកបោះត្រាដោយអាជ្ញាធរមានសមត្ថកិច្ច។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) គូសបញ្ជាក់ថា ចំពោះករណីនេះ មន្ត្រីមានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ មានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធីបន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក