ក្រុមហ៊ុន PIF Capital Antz Capital និង GPA បង្ហាញកិច្ចសហការ និងប្រកាសភាពជាដៃគូរវិនិយោគអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម
ភ្នំពេញ៖ ក្រុមហ៊ុន Growth Partners Asia PIF Capital Antz Capital បានរៀបចំកម្មវិធី ជំនួបដៃគូរវិនិយោគអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យមព្រមទាំងកិច្ចសហប្រតិបត្តិការរវាងដៃគូរពាណិជ្ជកម្មនៅកម្ពុជា ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីកម្មវិធី “ជំនួបដៃគូរវិនិយោគអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងដៃគូរពាណិជ្ជកម្មនៅកម្ពុជា ឆ្នាំ២០២៣នេះ ក៏មានការចូលរួមពីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកវិនិយោគបរទេសទំនាក់ទំនងអន្តរជាតិ លោក ព្រាប កុល ផងដែរ។
កម្មវិធីជំនួបដៃគូរវិនិយោគអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យមព្រមទាំងកិច្ចសហប្រតិបត្តិការរវាងដៃគូរពាណិជ្ជកម្មនៅកម្ពុជា ឆ្នាំ២០២៣នេះ នឹងនាំមកនូវ អ្នកវិនិយោគិនបរទេស ដៃគូរបណ្តាក់ទុន ម្ចាស់អជីវកម្ម និងម្ចាស់ហ្រេ្វនឆាយ មកពី ១៥០ស្ថាប័ន ស្មើនឹង ១២ប្រទេស ដូចជា៖ សិង្ហបុរី អាស៊ីអាគ្នេយ៍ សហព័ន្ធអារ៉ាប់រួម សហភាពអឺរ៉ុប អាមេរិក និងកាណាដា ផ្តោតលើ ១៥វិសយ័។ ក្នុងនោះដែរ សហគ្រាសធុនតូចនិងមធ្យម អាជីវករ ពាណិជ្ជករ ចំនួន ៦០០ស្ថាប័ន នឹងត្រូវបានផ្តល់ឱកាសចូលរួមដើម្បីក្នុងកម្មវិធីនេះ។
អគ្គនាយិកា នៃក្រុមហ៊ុន Cetury 21 Cambodia និងជាតំណាងគណកម្មការនៃកម្មវិធី លោកស្រី Graece Racchny Fong បានឱ្យដឹងថា កម្មវិធីគឺជាឱកាសដ៏អស្ចារ្យសម្រាប់កម្ពុជា ក្នុងការបំពេញក្តីស្រម៉ៃ ឆ្ពោះទៅការពង្រីកអជីវកម្មតាមរយះការចូលរួមនិងទទួលបាននូវដៃគូរដ៏សាកសម។
ក្នុងនាមជាអ្នកដឹកនាំដែលត្រូវបានទទួលស្គាល់នៅក្នុងវិស័យរៀងៗខ្លួន ក្រុមហ៊ុន PIF Capital Antz Capital និង GPA មានគោលបំណងជំរុញកំណើនអាជីវកម្ម និងគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) សហគ្រិនភាព អាជីវកម្ម ក្នុងការសម្រេចបាននូវកំណើនអាជីវកម្មយ៉ាងឆាប់រហ័ស បំពេញតាមគោលបំណងនៃការប្រមូលទុនវិនិយោគរបស់ពួកគេ និងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ។
លោក ព្រាប កុល ថ្លែងថាលោកពិតមានក្តីត្រេកអរ និងគាំទ្រពេញទំហឹងក្នុងកិច្ចការងារ និងការបង្កើតអោយមានកម្មវិធីនេះ ខណៈថ្មីៗនេះរាជរដ្ឋាភិបាកម្ពុជាបានដាក់ចេញនូវកម្មវិធីលើកទឹកចិត្តច្រើនដើម្បីទាក់ទាញ និងសម្រួលដល់ ភាពងាយស្រួលដល់អ្នកវិនិយោគិនបរទេស ហើយកម្មវិធីក្នុងខែវិច្ឆិកានេះនឹងបើកច្រកថ្មីមួយទៀតដល់អ្នកវិនិយោគិន សម្រាប់កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលលោកលើកទឹកចិត្តដល់សហគ្រិន ម្ចាស់អាជីវកម្មចូលរួមអោយបានច្រើន ដើម្បីទទួលបានឱកាសដ៏កម្រនេះ។
សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Antz Capital លោកស្រី Grace Lim បានលើកឡើងថា លោកស្រីមានសុទិ្ធនិយម និងជៀជាក់ថា ក្នុងរយះពេល៥ឆ្នាំ ខានមុខកម្ពុជានឹងក្លាយជាប្រទេសដែលមានការរីកលូតលាស់ឆាប់រហស័ជាងគេនៅអាស៊ីអាគ្នេហ៍ តាមរយះទីផ្សារមូលបត្រ័និងការយល់ដឹងពីទីផ្សារវិនិយោគ កម្មវីធីក្នុងខែវិច្ឆិការនេះនឹងនាំមកនូវ ការគៀងគរ និងការប្រមូលផ្តុំអ្នកវិនិយោគដ៏ច្រើនលើកដំបូងសម្រាប់បើកច្រកផ្លូវទីផ្សារវិនិយោគមកកម្ពុជា។
សហស្ថាបនិក និងជានាយកក្រុមហ៊ុន Growth Partners Asia លោក Mo Zidan បានថ្លែងថា កម្មវិធីនេះនឹងនាំមកនូវផ្លែផ្កា និងផែនទីបង្ហាញផ្លូវថ្មីមួយទៀតសម្រាប់កម្ពុជាជំវិញការវិនិយោគរបស់ដៃគូរអន្តរជាតិទាំងនេះ។
នាយកក្រុមហ៊ុន PIF Capital លោក Eythan Lim បាននិយាយថាក្រុមហ៊ុនលោកមានឆន្ទះក្នុងការជួយដល់សហគ្រិនកម្ពុជា តាមរយះកាវិនិយោគដោយផ្ទាល់ និងតាមរយះនាំមកនូវអ្នកវិនិយោគបរទេសមកកាន់កម្ពុជា។
គួរឱ្យដឹងដែរថា កិច្ចប្រជុំកំពូលនេះធ្វើឡើងដើម្បីប្រមូលផ្តុំ អ្នកវិនិយោគ ដៃគូរបណ្តាក់ទុន សហគ្រិន និង អ្នកដឹកនាំឧស្សាហកម្មផ្សេងៗ ដើម្បីស្វែងរកឱកាសវិនិយោគ និងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការដើម្បីកំណើន និងភាពជោគជ័យរបស់សហគ្រាសធុនតូច និងមធ្យម៕
For Event Registration: Contact: +855 93 818 227 / 818 228
Email: info@growthpartnersasia.com
Or Scan the QR code to discuss