វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

៣០ឆ្នាំមកនេះ អាមេរិកផ្តល់ជំនួយដល់កម្ពុជាជាង៣ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេល៣០ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង៣ពាន់លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់គាំទ្រវិស័យអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម បរិស្ថាន លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនជាដើម។

នេះជាការលើកឡើងរបស់អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ ស្ថិតក្នុងពិធីប្រារព្ធខួបលើកទី២៤៧ នៃទិវាបុណ្យឯករាជ្យជាតិ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy។

លោក លី ធុជ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតយ៉ាងស្និទ្ធស្នាល និងមានកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យជាច្រើននៃផលប្រយោជន៍រួម។

លោក លី ធុជ បានលើកឡើងថា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ-១៩ សហរដ្ឋអាមេរិក ក៏បានបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ជាង៣លានដូស និងផ្តល់ជំនួយចំនួន១៦លានដុល្លារដល់ប្រទេសកម្ពុជា។ ក្នុងវិបត្តិកូវីដ-១៩ ទោះបីយ៉ាងណាប្រទេសទាំងពីរនៅតែបន្តពង្រីកដោយឈានដល់ជាង ១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលកើនឡើង ៤០ ភាគរយបើធៀបនឹងឆ្នាំមុន ខណៈសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា។

អនុប្រធានទី១ អាជ្ញាធរមីន បន្ថែមថា អាមេរិកក៏បានជួយគាំទ្រដល់សកម្មភាពបោសសំអាតមីននៅកម្ពុជា ដោយចាប់តាំងពីឆ្នាំ១៩៩៣មកដល់បច្ចុប្បន្ន អាមេរិកបានផ្តល់ជំនួយដល់កម្ពុជាប្រមាណជាង១៩០លានដុល្លារ ដែលជំនួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយជនរងគ្រោះដោយសារមីននៅក្នុងប្រទេសកម្ពុជា និងបន្តគាំទ្រដល់កម្ពុជាសម្រេចគោលដៅអស់មីននៅឆ្នាំ២០២៥៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក