ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាឱ្យសង្កាត់ទាំង១០៥ ត្រូវចុះណែនាំពលរដ្ឋកុំឱ្យល្មើសនឹងបម្រាមគោចរ

ភ្នំពេញ: នៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅគណៈបញ្ជាការឯកភាពខណ្ឌទាំ១៤ ឱ្យសង្កាត់ទាំង១០៥ ជាពិសេសចៅសង្កាត់​​តែម្តង ត្រូវចុះផ្ទាល់ដល់មូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការណែនាំឱ្យប្រជាពលរដ្ឋ កុំដើរហើរ​ល្មើសនិងបម្រាម​គោចរ ហើយណែនាំឱ្យប្រជាពលរដ្ឋត្រូវនាំកូនចៅដែលជាកុមារ​​និងយុវវ័យអាយុ​​១២ ទៅក្រោម១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

លោក ឃួង ស្រេង បានបន្តថា សង្កាត់មួយចំនួនបានអនុវត្តការងារនេះយ៉ាងម៉ឺងម៉ាត់ផងដែរ ខណៈលោកបានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង គឺឃើញសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក សង្កាត់បឹងត្របែក ខណ្ឌចំកាមន សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ និងសង្កាត់មួយចំនួនទៀតក៏បានចុះធ្វើការងារផ្សព្វផ្សាយ ដើម្បីរួមគ្នាឈានទៅផ្តាច់ប្ញសគល់ជំងឺកូវី-១៩ ជាពិសេសវីរុសបំប្លែងថ្មីដែលតា (DELTA) បានយ៉ាងល្អ។

គួរបញ្ជាក់ថា អ្នកល្មើសនឹងបម្រាមនេះនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ១គ្រឿងត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន ១លានរៀល ហើយបើធ្ងន់ធ្ងរនឹងមានទោសទណ្ឌ ថែមទៀតផង៕

ប្រភព៖ AKP

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក