ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សកម្មជនមកពីគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗជាង ១០០០នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

បន្ទាយមានជ័យ៖ សកម្មជនមកពីគណបក្សភ្លើងទៀន គណបក្សហ្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្ស LDP រួមនឹងគណបក្សផ្សេងៗទៀត នៅក្នុងស្រុកព្រះនេត្រព្រះ ជាង ១ ០០០នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សកម្មជនមកពីគណបក្សភ្លើងទៀន ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីចាញ់បោកមេបក្សរបស់ខ្លួនអស់ជាច្រើនឆ្នាំ និងគ្មានបានលទ្ធផលអ្វីទាល់តែសោះ បានតែដើរលាបពណ៌ មូលបង្កាចរាជរដ្ឋាភិបាលកម្ពុជាខុសពីការពិត។

ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកព្រះនេត្រព្រះ ប្រារព្ធធ្វើឡើងនៅបរិវេណក្លឹបកីឡាសន្តិភាព ស្រុកព្រះនេត្រព្រះ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីនោះ ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា មិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ រងទុក្ខវេទនា ស្លាប់ដោយដាច់បាយឡើយ មិនថាទីណាកន្លែងណាក៏ដោយ ក្នុងពេលមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រប់ស្ថានភាព គ្រប់កាលៈទេសៈ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងនៅក្បែរ និងចុះជួយប្រជាជនជានិច្ច។

លោក អ៊ុំ រាត្រី លើកឡើងបន្តថា ក្នុងពេលដែលកម្ពុជាប្រឈមខ្លាំងនឹងវិបត្តិជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងនៅជាមួយប្រជាជនជានិច្ច រួមសាមគ្គីគា្នក្នុងការកាត់បន្ថយផលប៉ះពាល់ពីវិបត្តិ និងឈានទៅគ្រប់គ្រងវិបត្តិបានទាំងស្រុង។

លោកថ្លែងថា៖ «ខុសពីបក្សប្រឆាំងដែលតែងតែដើរសន្យាក្តែងៗ ភូតកុហក បោកប្រាសប្រជាជនថាធ្វើនេះ ធ្វើនោះ ថាសង់សាលារៀនឱ្យសិស្ស និង មណ្ឌលសុខភាពជូនប្រជាជន នៅពេលដែលប្រជាជនជួបគ្រោះទឹកជំនន់ ឬ គ្រោះរាំងស្ងួត ពិសេសពេលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនដែលមានឃើញគណបក្សប្រឆាំងណាចុះមកជួយប្រជាជនឡើយ ឃើញមានតែគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែនប៉ុណ្ណោះ ដែលបានខិតខំរិះរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យរួចផុតពីក្រញាំមច្ចុរាជ ដោយគ្មានការគិតថវិកាមួយកាក់មួយេសនពីប្រជាជនឡើយ»។

សូមបញ្ជាក់ផងដែរថា សមាជិកថ្មីដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ស្រុកព្រះនេត្រព្រះ មានចំនួន ១ ០៦៦នាក់ ក្នុងនោះមកពីគណបក្សភ្លើងទៀន ចំនួន ៦១៣នាក់ គណបក្សហ្វុនស៊ិនប៉ិច ចំនួន ៣៤៤នាក់ គណបក្សខ្មែររួបរួមជាតិ ចំនួន ១៣២នាក់ គណបក្ស LDP មកពីគណបក្សផ្សេងៗចំនួន ៩១នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក