ក្រគរ ខេត្តពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរទៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមដោយថាមានភាពងាយស្រួលនិងជួយសម្រួលទៅដល់ការងារទំនាក់ទំនងជាមួយនឹងពលរដ្ឋបានល្អ។
ក្រោយពីបានលុបទំព័រ facebook របស់សម្ដេចនៅយប់ថ្ងៃទី២៩ ខែមិថុនា នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ សម្ដេចតេជោ បានលើកឡើងថា ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមវាបានផ្ដល់ភាពងាយស្រួលដល់សម្ដេចក្នុងការផ្សព្វផ្សាយព័ត៌មាន និងបញ្ជូនសារសំឡេងទៅកាន់ប្រជាពលរដ្ឋ ជាពិសេសរួមទាំងការឡាយទៅលើបណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនេះផងដែរ។
សម្ដេចបានលើកឡើងថាសម្ដេចគោរពនូវគោលការណ៍របស់ facebook ក៏ប៉ុន្តែ facebook ហាក់បីដូចជាមិនបានពិនិត្យទៅលើបញ្ហាមួយចំនួនដែលក្រុមប្រឆាំងបានបង្កើតនោះទេ៕