សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

នាយករដ្ឋមន្ត្រីប្រកាសរៀបចំបុណ្យឯករាជ្យជាតិនិងបុណ្យអុំទូកឲ្យកាន់តែធំនៅឆ្នាំនេះ

ក្រគរ ខេត្តពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថានឹងរៀបចំពិធីបុណ្យអុំទូកឲ្យកាន់តែធំនៅឆ្នាំនេះ បន្ទាប់ពីអាក់ខានជាច្រើនឆ្នាំជាប់គ្នា។

ជាមួយគ្នានឹងការប្រកាសរៀបចំព្រះរាជពិធីបុណ្យអុំទូកឲ្យកាន់តែធំនៅឆ្នាំនេះ ការរៀបចំខួប៧០ឆ្នាំនៃបុណ្យឯករាជ្យជាតិក៏សម្ដេចតេជោប្រកាសថានឹងរៀបចំឲ្យធំផងដែរ។

សម្ដេចថ្លែងបែបនេះក្នុងពិធីជួបជាមួយនឹងកម្មករជិត ៧ពាន់នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

អស់រយៈពេលបីឆ្នាំជាប់គ្នាហើយដែលព្រះរាជពិធីបុណ្យអុំទូកត្រូវបានផ្អាក បន្ទាប់ពីឆ្នាំ២០២០ ឆ្នាំ២០២១ ដោយសារបញ្ហានៃជំងឺកូវីដ-១៩ ខណៈឆ្នាំ២០២២ កម្ពុជាត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក