ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីព្រមានក្រុមប្រឆាំងកុំឲ្យប្រមាថលើយុទ្ធសាស្ត្ររបស់សម្ដេច

ក្រគរ ខេត្តពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានទៅដល់ក្រុមប្រឆាំងកុំឲ្យប្រមាថទៅលើយុទ្ធសាស្ត្ររបស់សម្ដេចឲ្យសោះ។ សម្ដេចបានលើកឡើងថា ការលុបចោលហ្វេសប៊ុក page របស់សម្ដេចដែលមានអ្នកតាមដានជាង ១៤លាននាក់ តែសម្ដេចនៅតែមានទំនាក់ទំនងល្អជាមួយនឹងប្រជាពលរដ្ឋដដែលតាមរយៈបណ្ដាញសង្គមផ្សេងទៀត។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ៧ពាន់នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោបានព្រមានទៅដល់ក្រុមប្រឆាំងថាបច្ចុប្បន្នក្រុមប្រឆាំងគឺមានតែ facebook មួយប៉ុណ្ណោះដែលមានឥទ្ធិពលក្នុងការផ្សព្វផ្សាយរបស់ខ្លួន។ សម្ដេចបានព្រមានថាប្រសិនជានៅតែព្រហើន facebook អាចនឹងត្រូវបិទជាបណ្ដោះអាសន្នឬជាផ្លូវការពីប្រទេសកម្ពុជា។

សម្ដេចថា៖ «លោកឯងកុំប្រមាថយុទ្ធសាស្ត្ររបស់ហ៊ុនសែនឲ្យសោះ។ ហ៊ុនសែនបាត់ ១៤លាននាក់តែនៅតែមានទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋជានិច្ច»។ 

បើទោះជាយ៉ាងណាសម្ដេចតេជោបានលើកឡើងថាសម្ដេចមិនចង់ធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនោះទេ។

សម្ដេចបានជំរុញទៅដល់ប្រជាពលរដ្ឋឲ្យ download បណ្ដាញទំនាក់ទំនងសង្គមផ្សេងទៀតឲ្យហើយករណីដែល facebook អាចបិទពីកម្ពុជា។

បច្ចុប្បន្នសម្ដេចតេជោបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមផ្សេងពី facebook ដែលរួមមាន TikTok និង Telegranb ដែលមានអ្នកតាមដានជាច្រើនទៅលើ Channel ទាំងពីរនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក