ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលុបផេក facebook ដែលមានអ្នកតាមដានជាង ១៤លាននាក់ ចាប់ពីថ្ងៃនេះតទៅដោយថា មានការក្លែងបន្លំគណនេយ្យរបស់សម្ដេចច្រើន ខណៈដែលសម្ដេចងាកទៅប្រើប្រាស់ការផ្សព្វផ្សាយតាម channel telegram វិញ។
សម្ដេចតេជោបានសរសេរនៅលើ Channel Telegram របស់សម្ដេចនាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នេះថា៖ «ខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង ១៤លាននាក់។ ខ្ញុំសូមស្នើរឲ្យជំនួយការខ្ញុំលុបចោលគណនី Facebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុន Facebook ឲ្យលប់ឈ្មោះខ្ញុំចេញពីបញ្ជី Facebook»។
សម្ដេចក៏សូមការយោគយល់ពីអ្នករាប់អានសម្ដេចតាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែល telegram របស់សម្ដេចវិញដើម្បីទទួលបានព័ត៌មាននិងមានយោបល់តាមរយៈតេឡេក្រាមវិញ។
ជាមួយគ្នានោះសម្ដេចក៏បានបង្កើតគណនី TikTok ថ្មីនិងមានមនុស្ ស២នាក់យកឈ្មោះសម្ដេចទៅបង្កើត TikTok ដែលមួយមានអ្នកតាមជាង ៣០មុឺននាក់ ចូលចិត្តជាង ៤លាននាក់ ឯមួយទៀតមានអ្នកតាម ១លាន ២សែននាក់ និងអ្នកចូលចិត្តជាង ១២លាននាក់។
សម្ដេចបញ្ជាក់ថា ចាប់ពីពេលនេះ Facebook ណាមានឈ្មោះ ហ៊ុន សែន គឺក្លែងក្លាយទាំងអស់៕