ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តក្នុងអំឡុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងអំឡុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី០១ ខែកក្កដា ២០២៣។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា នាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សនយោបាយនានាបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញ ក្នុងនោះមានគណបក្សចំនួន៤ ក្នុងចំណោមគណបក្សទាំង១៨។

ដើម្បីបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមទីតាំងជួបជុំរបស់គណបក្សនីមួយៗ

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ និងតាមតម្រាយផ្លូវនានាដែលគណបក្សនយោបាយហែក្បួនឃោសនាចាប់ពីម៉ោង៥:០០នាទីព្រឹក រហូតដល់ការដង្ហែក្បួនបានបញ្ចប់។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងអំឡុងពេលបើកយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកជាខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក សមាជិកាដែលចូលរួម។ បន្ទាប់ពីក្បួនឃោសនារបស់គណបក្សនីមួយៗឆ្លងកាត់ផុត នោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

រដ្ឋបាលរាជធានីភ្នំពេញ សុំការយោគយល់ អធ្យាស្រ័យនិងសង្ឃឹមជឿជាក់ថាប្រជាពលរដ្ឋទាំងអស់និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក