ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រព័ន្ធប្រតិបត្តិការទូរសព្ទដៃទំនើប «NEC KH» ងាយស្រួលនិងចំណេញពេលវេលាដល់អ្នកបោះឆ្នោត និងភាគីពាក់ព័ន្ធ

ភ្នំពេញ៖ ប្រព័ន្ធប្រតិបត្តិការទូរសព្ទដៃទំនើប (App) ដែលមានឈ្មោះថា NEC KH ផ្តល់ភាពងាយស្រួល និងចំណេញពេលវេលាដល់អ្នកបោះឆ្នោត និងភាគីពាក់ព័ន្ធ ក្នុងការស្វែងរកទីតាំងការិយាល័យបោះឆ្នោត រួមនឹងទីស្នាក់ការ គឃ.សប សាលាឃុំ សង្កាត់ និងទីស្នាក់ការ គធ.ខប។

យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ស្តីការបិទវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កម្មវិធីថត បញ្ជូន និងបញ្ចូលទិន្នន័យ ប្រព័ន្ធទីតាំងសកល GPS នៃទីស្នាក់ការ គឃសប និងការិយាល័យបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានបញ្ជាក់ថា គ.ជប បានអភិវឌ្ឍមធ្យោបាយក្នុងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមមួយកម្រិតទៀត តាមរយៈកម្មវិធី ក្នុងប្រព័ន្ធប្រតិបត្តិការទូរសព្ទដៃទំនើប (App) ដែលមានឈ្មោះថា NEC KH។

លោក ទេព នីថា បានឱ្យដឹងថាការស្វែងរកទីតាំងការិយាល័យបោះឆ្នោត គឃ.សប សាលាឃុំ សង្កាត់ និងទីស្នាក់ការ គធ.ខប តាមរយៈកម្មវិធីទូរសព្ទដៃទំនើបនេះ គ.ជ.ប បានដាក់ឱ្យ ដំណើរការតាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មកម្ល៉េះ ប៉ុន្តែដោយសារមានការផ្លាស់ប្ដូរទីតាំងមួយចំនួន ដោយកត្តាធម្មជាតិ និងកត្តាផ្សេងៗទៀតទើបចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពទីតាំងទាំងនោះឡើងវិញ ដើម្បីឱ្យស្របទៅតាមទីតាំងជាក់ស្ដែង សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ទន្ទឹមនោះលោកបញ្ជាក់ថា គ.ជ.ប បានចាប់ផ្ដើមធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដោយបានរៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ដោយប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហើយបានបន្តពង្រឹង និងពង្រីកវិសាលភាពនៃការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ ដើម្បីជាជំនួយដល់ការរៀបចំការបោះឆ្នោត ដោយនៅចំពោះមុខនេះ។

គួរឱ្យដឹងដែរថា ការធ្វើទំនើបកម្មសម្រាប់បម្រើឱ្យដំណើរការរៀបចំការបោះឆ្នោត រួមមានកម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងកម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។ កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត ព្រមទាំងកម្មវិធីគ្រប់គ្រងសំណុំរឿង និងរបាយការណ៍ពាក់ព័ន្ធនឹងពាក្យបណ្តឹង និង កម្មវិធីគ្រប់គ្រង និងស្វែងរកទីតាំងការិយាល័យបោះឆ្នោត ទីតាំង គឃ.សប ទីតាំង សាលាឃុំ សង្កាត់ និងទីតាំង គធ.ខប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក