ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ «CHRC App» ដើម្បីលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ «CHRC App» ដើម្បីលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ក្រោមអធិបតីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រជានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

លោក កែវ រ៉េមី បានបញ្ជាក់ថា កម្មវិធីអេឡិកត្រូនិកនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការ ទទួលបានព័ត៌មានថ្មីៗអំពីសិទ្ធិមនុស្ស ហើយក៏អាចតាមដានសកម្មភាពនានារបស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ លើសពីនេះទៅទៀត កម្មវិធីអេឡិកត្រូនិកនេះក៏ផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋពីគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋាន ទាំងអស់អាចដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស មកកាន់គណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជាកាន់តែមានភាពងាយស្រួលនិងឆាប់រហ័ស ដោយគ្រាន់តែចូលប្រើប្រាស់កម្មវិធីទូរស័ព្ទ របស់គណៈកម្មាធិការសិទ្ធិមនុស្សនេះ។

លោកថ្លែងថា៖ «កម្មវីធីអេឡិកត្រូនិកនេះ ក៏ជាផ្នែកមួយនៃការកែទម្រង់ការផ្ដល់ សេវាសាធារណៈប្រកបដោយនវានុវត្តន៍ ដែលជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញ និងពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាឃ្នាស់សម្រាប់ការអភិវឌ្ឍ ធានាអភិបាលកិច្ចល្អ និង បម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ»។

លោក កែវ រ៉េមី រំពឹងថា តាមរយៈកម្មវិធីអេឡិកត្រូនិកថ្មីនេះ នឹងផ្ដល់ជាអត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋពីគ្រប់ទិសទី ឱ្យកាន់តែមានភាពងាយស្រួលក្នុងការតាមដានព័ត៌មានសិទ្ធិមនុស្ស អាចស្វែងយល់ពីការវិវឌ្ឍថ្មីៗ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងសមិទ្ធផលធំៗជាច្រើនរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើក កម្ពស់សិទ្ធិមនុស្ស ហើយកាន់តែមានភាពឆាប់រហ័សក្នុងការរាយការណ៍ពីបញ្ហាសិទ្ធិមនុស្ស និងការដាក់ជូននូវបណ្ដឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស មកកាន់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ជាមួយគ្នានេះដែរលោកជឿដែរថា គ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ នឹងបន្តកិច្ចសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងបេសកកម្មការពារ និងលើកកម្ពស់ សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក