ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងកសិកម្មនឹងជួយកៀរគរទុនវិនិយោគ គាំទ្រលើបញ្ហាកង្វះជំនាញបច្ចេកទេស និងបញ្ហាប្រឈមពីបម្រែបម្រួលអាកាសធាតុ

ព្រះវិហារ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា គូសបញ្ជាក់ថា ក្រសួងកសិកម្ម នឹងជួយកៀរគរទុនវិនិយោគ គាំទ្រលើបញ្ហាកង្វះជំនាញបច្ចេកទេស និងបញ្ហាប្រឈមពីបម្រែបម្រួលអាកាសធាតុ រៀបចំពូជតម្រូវតាមទីផ្សារ និងជួយដោះស្រាយបញ្ហាកង្វះទីផ្សារជាដើម។

លោក ឌិត ទីណា បញ្ជាក់បែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយតំណាងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ នៅស្រុករវៀង ខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីរបៀបដាំដុះស្រូវសេរីរាង្គរបស់សហគមន៍ ការចំណាយ និងការបែងចែកប្រាក់ចំណេញពីការលក់ទិន្នផលស្រូវដែលទទួលបានក្នុងមួយរដូវកាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក ឌិត ទីណា បានលើកឡើងពីគំនិតផ្តួចផ្តើមបង្កើតសហគមន៍កសិកម្មថ្មីដែលអាចបង្កើនប្រាក់ចំណេញដល់ប្រជាសហគមន៍ឱ្យកាន់តែល្អប្រសើរ និងប្រកបដោយចេរភាព និងសមភាព។

រដ្ឋមន្ត្រីកសិកម្មរូបនេះបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមបង្កើតសហគមន៍កសិកម្មថ្មីនេះ គឺធ្វើឡើងដោយឈរលើទស្សនវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាកសិករក្នុងដំណើរការដាំដុះ និងស្វែងរកទីផ្សារ ហើយដើម្បីជួយបង្កើនប្រាក់ចំណេញឱ្យកាន់តែល្អប្រសើរដល់ប្រជាសហគមន៍ដែលពឹងអាស្រ័យលើមុខរបរកសិកម្ម។

តាមរយៈការបង្កើតសហគមន៍កសិកម្មថ្មីនេះ ក្នុងជំហានដំបូងក្រសួងនឹងគ្រោងផ្តោតលើដំណាំស្រូវ ស្វាយចន្ទី និងម្រេច។ លោកបានប្រាប់ទៅតំណាងប្រជាកសិករដែលមកពីសហភាពសហគមន៍ព្រះវិហារមានជ័យថា គម្រោងថ្មីនេះគឺឋិតក្នុងដំណាក់កាលសិក្សា វាយតម្លៃ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយ។

គួរឱ្យដឹងដែរថា សហភាពសហគមន៍ព្រះវិហារមានជ័យ មានសមាជិកចំនួនជិត ៣០០គ្រួសារ មកពីសហគមន៍ផ្សេងៗគ្នាក្នុងខេត្តព្រះវិហារ ដែលពួកគាត់ប្រកបមុខរបរដាំស្រូវ ដំឡូងមី និងស្វាយចន្ទី ដោយមិនប្រើប្រាស់ជី ពោលគឺជាប្រភេទដំណាំសេរីរាង្គ លើផ្ទៃដីសរុបជាង ១ពាន់ហិកតា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក