ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនកូរ៉េមួយផ្តល់រថយន្តក្រុងប្រភេទថ្មី ១ ០០០គ្រឿងដល់កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានចុះហត្ថលេខាជាមួយប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី លោក LEE JOON KEUN ដែលក្រុមហ៊ុនមួយនេះនឹងផ្តល់រថយន្តក្រុងប្រភេទថ្មីចំនួន ១ ០០០គ្រឿងដល់កម្ពុជា។

ក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី (BOOYOUNG KHMER II Co.,Ltd) នឹងផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជានូវរថយន្តក្រុងប្រភេទថ្មីចំនួន ១ ០០០គ្រឿងជា៣ដំណាក់កាល ដោយផ្តល់ជូននៅឆ្នាំ២០២៣ នេះចំនួន ៤០០គ្រឿង នៅឆ្នាំ២០២៤ ចំនួន ៣០០គ្រឿង និងនៅឆ្នាំ២០២៥ នឹងផ្តល់ជូនចំនួន ៣០០គ្រឿងបន្ថែមទៀត។

រថយន្តក្រុងទាំង ១ពាន់គ្រឿងនេះជាប្រភេទរថយន្តក្រុងដែលមានលេខម៉ូដែល IMMC Co-star bus 6M (Model X6602VD) ត្រូវបានក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី បានបញ្ជាទិញពីរោងចក្រផលិតរថយន្តដោយផ្ទាល់។

បើតាមព័ត៌មានផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រថយន្តក្រុងទាំងនោះនឹងត្រូវបែងចែកបន្តជូនទៅគ្រប់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាជធានី-ខេត្ត។

គូសបញ្ជាក់ថា ក្រុមហ៊ុន BOOYOUNG KHMER II Co.,Ltd ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានមកដាក់ទុនវិនិយោគលើវិស័យជាច្រើនចាត់តាំងពីឆ្នាំ២០០៧ មកដូចជាលើផ្នែកអលនវត្ថុ ខុនដូ បុរី សណ្ឋាគារ តារាងវាយកូនគោល សេវាទូរគមនាគមន៍ សាលារៀន សាកលវិទ្យាល័យ និងធនាគារជាដើម។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានចូលរួមឧបត្ថម្ភដល់ កិច្ចការមនុស្សធម៌ និងកិច្ចការសង្គមជាច្រើននៅកម្ពុជា ដូចជាសាងសង់សាលារៀនចំនួន ៣០០ ខ្នង ឧបត្ថម្ភរថយន្តក្រុង ចំនួន ២០០គ្រឿងជូនរដ្ឋបាលរាជធានីភ្នំពេញ និងចូលរួមកិច្ចការមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ជាច្រើនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក