ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសាធារណការសម្ពោធដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈមួយទៀតនៅផ្សារទំនើបអ៊ីនអនម៉លមានជ័យ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ «មណ្ឌលផ្តល់សេវាសាធារណៈ» ថ្មីមួយទៀតនៅក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា មណ្ឌលផ្តល់សេវានេះនឹងបើកឱ្យដំណើរការ ១សប្តាហ៍ពេញតែម្តងចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់ ដោយមណ្ឌលនេះនឹងផ្តល់សេវាដូចជា ប្តូរពន្យារបណ្ណបើកបរយានយន្ត ដាក់ពាក្យត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានជំនិះ បំពាក់ឧបករណ៍ ETC លើយានយន្ត និងលតាបត្រអនុញ្ញាតទោចក្រយានយន្ត ៥០០CC ឬ២៧kW ឡើងទៅធ្វើដំណើរលើផ្លូវល្បឿនលឿន។

លោក ហ៊ាង សុទ្ធាយុត្តិ បានប្រាប់ឱ្យដឹងថា រាល់ការផ្តល់សេវាសាធារណៈទាំងនេះ គឺសុទ្ធតែធ្វើឡើងតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ១០០ភាគរយ ដែលអាចឱ្យពលរដ្ឋអាចបង់ប្រាក់តាមប្រព័ន្ធទូទាត់ប្រាក់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញុវត្ថុដៃគូចំនួន១២ គឺធនាគារ ACLEDA WING LYHOUR ABA PIPAY CHIPMONG VATTANAC STABANA FTB PRINCE CAMPU និងធនាគារ CANADIA។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា មណ្ឌលផ្តល់សេវាសាធារណៈក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងផ្សារទំនើបអ៊ីអន៣ជាន់ទី១នេះ គឺជាមណ្ឌលផ្តល់សេវាសាធារណៈទី៧ហើយដែលកន្លងៗមាននៅក្នុងផ្សារទំនើបផ្សេងៗនៅទីក្រុងភ្នំពេញ សៀមរាប និងព្រះសីហនុ។

ទេសរដ្ឋមន្ត្រីបានថ្លែងថា ការបង្កើនមណ្ឌលផ្តល់សេវាសាធារណៈនៅក្នុងផ្សារទំនើបអ៊ីអន៣នេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋអាចមកទទួលសេវាសាធារណៈនេះប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស និងមានតម្លាភាព។ ជាមួយគ្នានេះពលរដ្ឋក៏អាចមកទទួលសេវានេះ និងអាចឆ្លៀតដើរទិញអីវ៉ាន់នៅក្នុងផ្សារទំនើបនេះផងដែរ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំពលរដ្ឋកុំធ្វើសេវាសាធារណៈក្រសួងសាធារណការផ្សេងៗ តាមរយៈឈ្មួញកណ្តាលឱ្យរត់ការឯកសារ ពោលពលរដ្ឋគួរតែអញ្ជើញមកធ្វើសេវាសាធារណៈនេះដោយខ្លួនឯងនៅតាមមណ្ឌលផ្តល់សេវាសាធារណៈនានាដែលមាននៅក្នុងផ្សារទំនើបផ្សេងៗក្នុងក្រុងភ្នំពេញឬតាមទីតាំងដទៃទៀត។

បើតាមទេសរដ្ឋមន្ត្រី ទន្ទឹមនឹងការពង្រីកមណ្ឌលផ្តល់សេវាសាធារណៈ ក្រសួងក៏នឹងបានរៀបចំកម្មវិធី Mobile App ថ្មីឈ្មោះថា MPWT Public Service Tracking សម្រាប់ឱ្យពលរដ្ឋអាចតាមដានពាក្យស្នើសុំសេវាសាធារណៈដោយសេ្កន QR Code ឬវាលេខវិក្កយបត្រនោះកម្មវិធី Mobile App នឹងប្រាប់អំពីស្ថានភាពថាតើពាក្យស្នើសុំនេះដំណើរការដល់ពេលណា ហើយពេលណាអាចទទួលបានពាក្យស្នើសុំសេវានោះ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថានៅថ្ងៃខាងមុខ ក្រសួងសាធារណការគ្រោងពង្រីកឱ្យមានមណ្ឌលផ្តល់សេវាសាធារណៈជាច្រើនបន្ថែមទៀតនៅក្នុងផ្សារទំនើបនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការបានថ្លែងថា៖«ធ្វើម៉េចយកសេវានេះឱ្យកៀកប្រជាពលរដ្ឋយើងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរបស់យើង។ នេះជាអនុសាសន៍របស់សម្តេច ថាយើងត្រូវបម្រើរាស្ត្រ ក្នុងន័យបម្រើរាស្ត្រ គឺជាការគិតគូរឈ្វេងយល់ថាត្រូវធ្វើដូចម្តេចបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ធ្វើឱ្យបានលឿន ហើយធ្វើកុំឱ្យចំណាយក្រៅផ្លូវការ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក