លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្រសួងសុខាភិបាល ប្រកាសមិនគិតថ្លៃធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមមន្ទីរពេទ្យរដ្ឋ

ភ្នំពេញ: នៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសណែនាំដល់បណ្តាអង្គភាព និងបុគ្គលិកសុខាភិបាលស្តីពីការមិនគិតថ្លៃសេវាធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ (Rapid Test) ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

ក្រសួងសុខាភិបាលបានបន្តថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

ដោយត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ "៣ការពារ និង៣កុំ" និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក