ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING: អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឆ្លងកាត់ព្រំប្រទល់ខេត្តព្រះសីហនុ តែមិនអនុញ្ញាតឱ្យចេញចូលក្រុងព្រះសីហនុឡើយ

(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានដាក់បទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន បើកច្រកតាមព្រំប្រទល់សម្រាប់ការឆ្លងកាត់របស់ប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេង ប៉ុន្តែលោកបានហាមមិនឱ្យមានការចេញចូលក្រុងព្រះសីហនុទាំងមូល ដែលជាតំបន់បិទខ្ទប់ឡើយ។

លោក គួច ចំរើន បានបញ្ជាក់ថា សម្រាប់ក្របខណ្ឌ ខេត្តព្រះសីហនុ គឺអនុញ្ញាតឱ្យមានការបើកធ្វើដំណើរឆ្លងកាត់រវាងព្រំប្រទល់ខេត្ត នៅស្រុកកំពង់សីលា នៅស្រុកព្រៃនប់ នៃខេត្តកំពត និងព្រំប្រទល់រងមួយទៀតនៅស្រុកស្ទឹងហាវ ប៉ុន្តែបន្តរក្សាម៉ឺងម៉ាត់សម្រាប់តំបន់បិទខ្ទប់ នៅក្នុងក្រុងព្រះសីហនុទាំងមូលបន្តទៀត។

លោកបានស្នើដល់កម្លាំងប្រដាប់អាវុធអនុវត្តតាមសេចក្តីសម្រេចថ្មីឱ្យបានម៉ត់ចត់ទាំងអស់គ្នា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។

សេចក្តីសម្រេចនេះអនុញ្ញាតឱ្យពលរដ្ឋទូទៅ ធ្វើដំណើរចេញចូលឆ្លងខេត្តបាន លើកលែងតែការចេញចូលនៅតំបន់បិទខ្ទប់ប៉ុណ្ណោះ ដែលក្នុងនោះមានរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក