ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឆ្មាំឆ្នេរសមុទ្រអាមេរិកថាបំណែកសាកសពមនុស្សត្រូវបានសន្មត់ថារកឃើញនៅក្នុងបំណែកនៃនាវាមុជទឹក Titan

អាមេរិក៖ ឆ្មាំឆ្នេរសមុទ្រអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា បំណែកសាកសពមនុស្សដែលត្រូវបានគេសន្មត់ថាត្រូវបានរកឃើញនៅក្នុងបំណែកនៃនាវាមុជទឹក Titan។

យោងតាម Dailymail.com បានឱ្យដឹងថា បំណែកសាកសពមនុស្សដែលត្រូវបានគេសន្មត់ថា ត្រូវបានរកឃើញនៅក្នុងបំណែកនៃនាវាមុជទឹក Titan ដោយមន្ត្រីឆ្មាំឆ្នេរសមុទ្របាននិយាយថា ពួកគេបានរកឃើញអ្វីដែលពួកគេជឿថាជាផ្នែកខ្លះនៃសាកសពមនុស្ស ឥឡូវនេះនឹងត្រូវដឹកជញ្ជូនតាមកប៉ាល់ទៅកាន់កំពង់ផែមួយក្នុងសហរដ្ឋអាមេរិក ហើយនឹងឆ្លងកាត់ការធ្វើតេស្ត និងវិភាគ។

ផ្នែកដែលអាចកំណត់អត្តសញ្ញាណបានជាច្រើននៃកប៉ាល់ត្រូវបានលើកចូលច្រាំង ដោយគណៈកម្មាធិការស៊ើបអង្កេតដែនសមុទ្រថា ភស្តតាងដែររកឃើញនេះនឹងអាចជួយក្នុងការបំបែកសំណុំរឿងសោដនាកម្មមួយនេះ។

គួរឱ្យដឹងដែរថា នាវាមុជទឹក Titan ដែលនាំមនុស្ស ៥នាក់ក្នុងនោះមាន នាយកប្រតិបត្តិក្រុមហ៊ុន Titan លោក Stockton Rush មហាសេដី្ឋជនជាតិអង់គ្លេសលោក Hamish Harding អ្នកជំនួញជនជាតិប៉ាគីស្ថាន លោក Shahzada Dawood និងកូនប្រុសរបស់លោកម្នាក់ទៀត គឺលោក Suleman Dawood និងអ្នកជំនាញមុជទឹកបារាំង លោក Paul Henry Nargeolet ទៅទស្សនាខ្មោចកប៉ាល់ Titanic ក្នុងជម្រៅបាតសមុទ្រអាត្លង់ទិក ៣ ៨០០ម៉ែត្រ ត្រូវបានផ្ទុះដោយក្រុមអ្នកជំនាញបានរកឃើញបំណែកនៃនាវានោះ ដោយមនុស្សទាំង ៥នាក់នោះបានបាត់បង់ជីវិត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក