ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោស្វែងរកអ្នកបង្កើតគណនីTikTok សម្តេចដែលមានអ្នកFollow314K មកធ្វើជាជំនួយការ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វែងរកអ្នកដែលបង្កើតគណនីTikTok សម្តេចដែលមានអ្នកFollow314K មកធ្វើជាជំនួយការគ្រប់គ្រងគណនីTikTokមួយនេះ។

ខណៈសម្តេចតេជោនាយករដ្ឋមន្ត្រី ទើបបង្កើតគណនី TikTokថ្មីកាលពីយប់មិញ សម្តេចសង្កេតឃើញថាមានគណនី TikTokឈ្មោះសម្តេចតេជោមួយផ្សេងទៀតដែលមានអ្នកFollowចំនួន314K ។

សម្តេចតេជោបានស្នើសុំប្រើប្រាស់គណនី TikTok នេះដោយសម្តេចនឹងឱ្យម្ចាស់ គណនីTikTokនេះជាជំនួយការគ្រប់គ្រង់គណនី TikTok នេះតែម្តងដែលធ្វើការជាមួយលោក ដួង តារា។

សម្តេចតេជោថ្លែងនៅក្នុងឆាណែលតេឡេក្រាមថា៖«បើលឺការអំពាវនាវហើយសូមអ្នក ដែលបានបង្កើតគណនីរបស់ខ្ញុំនេះ ចេញមកដើម្បីចូលរួមជាមួយគ្នា ហើយខ្ញុំនឹងបញ្ឈប់គណនីTikTokថ្មីរបស់ខ្ញុំ និងបន្តប្រើaccount ចាស់ដែលមានឈ្មោះខ្ញុំ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក