ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: ជនពិការភ្នែកទាំងសងខាងទី១ នៅកម្ពុជា លោក ចាប តូ ទទួលការតែងតាំងជាអនុរដ្ឋលេខាធិការ

ភ្នំពេញ៖ ជនមានពិការភាពភ្នែកទាំងសងខាងទី១ នៅកម្ពុជា ត្រូវបានព្រះមហាក្សត្រតាមរយៈការក្រាបបង្គំទូលថ្វាយពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក ចាប តូ ដែលត្រូវបានគេដឹងថាជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានធ្វើសកម្មភាពច្រើនក្នុងការចូលរួមលើកស្ទួយជីវភាពរស់នៅ ក៏ដូចជាសម្លេងរបស់ជនពិការនៅកម្ពុជា។ ដែលនេះគឺជាលើកទី១ហើយនិងជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមានជនពិការភ្នែកសងខាងកាន់តួនាទី តំណែងធំក្នុងជួររដ្ឋាភិបាល។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការយកចិត្តទុកដាក់ជាខ្លាំងទៅដល់ជនមានពិការភាព។ ច្បាប់បទដ្ឋានគតិយុត្តជាច្រើនត្រូវបានបង្កើតឡើង ដើម្បីគាំពារជនមានពិការភាពនិងកំពុងតែបង្កើនបរិយាកាសងាយស្រួលទៅដល់ជនមានពិការភាពនៅក្នុងការរស់នៅផងដែរ។

លើសពីនេះទៀតជនមានពិការភាពកាន់តែច្រើនត្រូវបានលើកទឹកចិត្តទាំងនៅក្នុងវិស័យឯកជននិងនៅក្នុងស្ថាប័នរដ្ឋ។

លោក ចាប តូ កើតនៅខែសីហា ឆ្នាំ១៩៩៣ គឺជាកូនកសិករនៅក្នុងខេត្តស្វាយរៀង លោកគឺជាជនមានពិការភាពភ្នែកទាំងសងខាង និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មនៅឆ្នាំ២០១៦។ បច្ចុប្បន្នលោកគឺជាប្រធានសមាគមតន្ត្រីសំនៀងជនពិការភ្នែក ដែលគ្រប់គ្រងដឹកនាំជនមានពិការភាពប្រមាណ ៧០០នាក់នៅក្នុងសមាគមរបស់លោក៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក